Serie A អាចនឹងត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីតាលី ផ្អាកការប្រកួតចំនួន ២សប្ដាហ៍ បន្ទាប់ពីកីឡាករ និងបុគ្គលិកក្លឹប Genoa ចំនួន ១៤រូបមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។
អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង ១៤រូបខាងលើនេះត្រូវបានគេរកឃើញ ក្រោយពេលប្រកួតតទល់នឹងក្លឹប Napoli ចប់កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។
បន្ទាប់ពី បានរកឃើញអ្នកឆ្លងជំងឺខាងលើនេះ ច្រើនបែបនេះ នាយកកីឡាករក្លឹប Genoa លោក Daniele Faggiano បានដាក់ពាក្យ សុំផ្អាកការប្រកួតទាំងអស់។
យ៉ាងណាមិញ មកទល់នឹងពេលនេះ ខាងរដ្ឋាភិបាលអ៊ីតាលី ក៏ដូចជា Serie A មិនទាន់ធ្វើការសម្រេចចិត្តយ៉ាងណាទេ ដោយកំពុងតែស្វែងរក ដំណោះស្រាយល្អមួយ ដើម្បីទប់ស្កាត់ជំងឺកូវីដនេះ៕ ប្រភព៖ sabay