កីឡា

កំពុងចរចាសុំទិញ ខ្សែប្រយុទ្ធឈុត ក្រោម២៣ឆ្នាំ ម្នាក់របស់ប្រេស៊ីល

ក្លឹបប៉ទុយហ្គាល់ Porto ត្រូវបានគេជឿជាក់ថា កំពុងតែនាំមុខគេក្នុងការចរចា យកហត្ថលេខារបស់កីឡាករ Pepe ដែលកំពុងលេងឲ្យក្លឹប Gremio និងក៏ដូចជាឈុត ក្រោមអាយុ២៣ឆ្នាំ របស់ជម្រើសជាតិ ប្រេស៊ីលនោះផងដែរ ។

ប្រភពពីសារព័ត៌មានបរទេសជាច្រើន បានអះអាងថាក្លឹបជើងឯក ប៉ទុយហ្គាល់មួយនេះបានដាក់សំណើ ជាទឹកប្រាក់ប្រមាណជា១៥លានអ៊ឺរ៉ូសម្រាប Pepe ដែលមានវ័យ២៣ឆ្នាំរូបនេះ។

Pepe រកបាន៤គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួត ចុងក្រោយឲ្យ Gremio ដែលក្នុងនោះមាន២គ្រាប់ នៅក្នុងការប្រកួតពានរង្វាន Copa Libertadores ប៉ះនឹងក្រុម Internacional និងក្រុម Universidad Catolica៕

Most Popular

To Top