យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសម្ដែងសោកស្តាយ ចំពោះកង្វះការរីកចម្រើនឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងហានិភ័យនៃការថយក្រោយ។
ការរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាព របស់អង្គការសហប្រជាជាតិ ចាប់តាំងពីបង្កើតឡើងរយៈពេល ៧៥ ឆ្នាំកន្លងមក និងចាប់តាំងពីការទម្លាក់គ្រាប់បែកដ៏គួរឱ្យរន្ធត់នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ពិភពលោក នៅតែបន្តរស់នៅក្នុងស្រមោល នៃមហន្តរាយនុយក្លេអ៊ែរ។
លោកអគ្គលេខាធិការបានលើកឡើងថា“ រដ្ឋមួយចំនួនចាត់ទុកអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ចំពោះសន្តិសុខ និងការរស់រានមានជីវិតរបស់ពួកគេ”។
លោកបានព្រមានថា ជាអកុសលវឌ្ឍនភាពឆ្ពោះទៅរក ការលុបបំបាត់អាវុធនុយក្លេអ៊ែរ សរុបបានជាប់គាំង ហើយមានហានិភ័យនៃការថយក្រោយទៀតផង៕
ដោយ ឈូក បូរ៉ា