បញ្ហាដ៏ធំបំផុតមួយ នៃការមានផ្ទៃពោះនោះគឺថា រដូវនៅតែបន្តមកព្រមមកធម្មតាវិញយូរ។ ប៉ុន្តែតើមានអ្វីកើតឡើងទៅ នៅពេលវាត្រឡប់មកវិញ ក្រោយពីសម្រាលកូនរួច? យ៉ាងណាមិញ ការត្រឡប់មកវិញ របស់វដ្តរដូវមានលក្ខណៈខុសៗគ្នា ទៅតាមស្រ្តីម្នាក់ៗ។
អ្នកខ្លះអាចនឹងសំណាង ដោយមករដូវតិចៗ ដោយមិនមានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្តែខ្លះទៀតមិនសំណាងបែបនេះទេ ដោយអាចមានការឈឺចាប់ ឬមករដូវដោយសរុបតែម្តង។ ការមករដូវច្រើនៗ ក្រោយពីសម្រាលកូនរួច គឺជាក្តីបារម្ភមួយសម្រាប់ស្រ្តីភាគច្រើនតែម្តង។
រាងកាយរបស់ស្រ្តី ត្រូវឆ្លងការការប្រែប្រួល របស់អ័រម៉ូនជាច្រើនទាំងមុន និងក្រោយពេលមានផ្ទៃពោះ។ នៅពេលរាងកាយត្រៀមខ្លួន សម្រាប់បំបៅដោះកូន ការប្រែប្រួលជាច្រើន ទាក់ទងនឹងរឿងនេះ ក៏អាចប៉ះពាល់ដល់វដ្តរដូវអ្នកដែរ។ ប៉ុន្តែរឿងនេះ មិនមែនជាក្តីបារម្ភដ៏សំខាន់នោះទេ។
បើសិនជាក្នុងស្បូន នៅមានសល់កំទិចសុកតូចមួយ វាប្រហែលជាអាច បណ្តាលឲ្យធ្លាក់ឈាមច្រើនៗបាន។ រឿងនេះច្រើនតែកើតឡើង ក្នុងរយៈពេលពីរបីថ្ងៃដំបូង ក្រោយសម្រាលរួច។ កាលណាមានសល់កម្ទេចសុកបែបនេះ អ្នកប្រហែលជាសម្គាល់ឃើញ មានការឈឺក្នុងពោះបែបរមួលៗដែរ។ បើសិនជាមិនយកកម្ទេចសុកនេះចេញទេ អ្នកនឹងមានការធ្លាក់ឈាមច្រើនៗ ក្តៅខ្លួន មិនសូវមានទឹកដោះ និងហូរទឹករំអិលតាមទ្វារមាស ព្រមទាំងអាការៈផ្សេងៗទៀត។
ពេលខ្លះ មូលហេតុនេះ មិនទាក់ទងនឹងការសម្រាលកូនឡើយ។ ការដែលមានដុំប៉ូលីព ឬដុំសាច់ក្នុងស្បូនដុះ ក្នុងជញ្ជាំងស្បូន ក៏អាចជាដើមហេតុមួយដែរ។ ករណីដ៏កម្រនោះគឺថា ជំងឺ Adenomyosis ដែលវាជាដុំសាច់មួយ ដុះជាប់ក្នុងជញ្ជាំងស្បូន ឬមានជំងឺ Endometriosis ក៏អាចបង្កជាការធ្លាក់ឈាមរដូវច្រើនៗដែរ។
ទោះបីជាស្រ្តីភាគច្រើន ធ្លាប់មានអាការៈធ្លាក់ឈាមរដូវច្រើនៗ ក្រោយសម្រាលកូនរួចក៏ដោយ យកល្អគួរតែពិគ្រោះ ជាមួយគ្រូពេទ្យបើសិន ជាអ្នកបារម្ភអំពីរឿងនេះខ្លាំង។ ការដែលហត់នឿយ លឿនពេក និងមានអារម្មណ៍អស់កម្លាំង ក្នុងពេលមករដូវម្តងៗ ប្រហែលជាមិនមែនអាការៈដ៏ល្អឡើយ។ ការមករដូវច្រើនៗ អាចធ្វើឲ្យអ្នកខ្វះគ្រាប់ឈាមបាន។ បើសិនជាវដ្តរដូវនេះ ធ្វើឲ្យអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបាន យកល្អគួរតែពិគ្រោះ ជាមួយគ្រូពេទ្យហើយ។ ពេលនោះគ្រូពេទ្យនឹងពិនិត្យ និងវាយតម្លៃ ទៅលើសស្ថានភាពអ្នក ដោយយោងទៅតាមអាការៈ នៃការធ្លាក់ឈាមរដូវនេះដែរ៕ ប្រភព៖ health