វ៉ាស៊ីនតោន៖ ចាប់តាំងពីលោកដូណាល់ត្រាំ ត្រូវបានអនុញ្ញាតឱ្យចូលព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed កាលពីថ្ងៃទី០២ ខែតុលា មានសារផ្ទុយគ្នា ជាច្រើនអំពីស្ថានភាពសុខភាព របស់លោកប្រធានាធិបតី និងបានធ្វើឲ្យអាមេរិក ប្រឈមនឹងវិបត្តិរដ្ឋធម្មនុញ្ញ។
ខណៈដែលវេជ្ជបណ្ឌិត របស់លោកគឺលោក Sean Conley បានផ្តល់នូវសុទិដ្ឋិនិយមមួយ និងលោក Mark Meadows ប្រធានបុគ្គលិករបស់ប្រធានាធិបតី បានប្រាប់អ្នកយកព័ត៌មាន នៅមុនថ្ងៃនោះថា“ ប្រវត្តិរបស់ប្រធានាធិបតីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមានការព្រួយ បារម្ភខ្លាំងហើយ ៤៨ ម៉ោងទៀត សំខាន់ណាស់ទាក់ទង នឹងការថែទាំរបស់លោក។ យើងនៅតែមិនស្ថិតនៅលើផ្លូវ ច្បាស់លាស់មួយ ដើម្បីការជាសះស្បើយឡើងវិញ ពេញលេញនោះទេ”។
យ៉ាងណាក៏ដោយទស្សនវិស័យ ដែលថាលោក ត្រាំ អាចធ្លាក់ខ្លួនឈឺខ្លាំងបានចោទជាសំណួរថា តើប្រទេសនេះអាចផ្ទេរអំណាច តាមរដ្ឋធម្មនុញ្ញ បានយ៉ាងដូចម្តេចប្រសិនបើលោក លែងមានសមត្ថភាពក្នុងការបំពេញមុខងារ ជាផ្លូវការរបស់លោក ៕
ដោយ ឈូក បូរ៉ា