ព័ត៌មានអន្តរជាតិ

ប្រមុខយោធាកូរ៉េ ខាងត្បូង-អាមេរិក ប្ដេជ្ញាពង្រឹងជំហរការពាររួម ដោយផ្អែកលើសម្ព័ន្ធមិត្ដយោធា

សេអ៊ូល៖ លោកឧត្តមសេនីយ Won In-choul ប្រធានអគ្គសេនាធិការចំរុះថ្មី (JCS) បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីសហរដ្ឋអាមេរិកលោក Mark Milley នៅថ្ងៃអង្គារនេះ និងបានប្តេជ្ញាពង្រឹងជំហរការពារ រួមដោយផ្អែកលើសម្ព័ន្ធមិត្តយោធា។

ការហៅតាមទូរស័ព្ទបានកត់សម្គាល់ នូវកិច្ចពិភាក្សាលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពីលោក Won In-choul ឡើងកាន់អំណាចប្រហែលជា ២ សប្តាហ៍មុន។

ប្រធាន JCS នៃប្រទេសទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ ត្រូវបានរក្សារវាងអាជ្ញាធរ យោធា កូរ៉េខាងត្បូង និងអាមេរិក ហើយបានយល់ព្រមគាំទ្រ យ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងការទូត របស់រដ្ឋាភិបាលទាំងពីរសម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពយូរអង្វែង”៕
ដោយ ឈូក បូរ៉ា

Most Popular

To Top