បច្ចេកវិទ្យា

Microsoft គាំទ្រក្រុមរិះគន់ Apple ក្នុងការប្រកាន់ខ្ជាប់ គោលការណ៍នៃ App Store ថ្មីរបស់ខ្លួន

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Microsoft Corp បាននិយាយថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ១០ សម្រាប់ដំណើរការ App Store របស់ខ្លួនសម្រាប់ឧបករណ៍ Windows អាចបន្ទាបកម្រៃជើងសារ ដែលខ្លួនគិតគូរស្របនឹង ការអនុវត្តត្រូវបាន ផ្សព្វផ្សាយដោយក្រុមអ្នករិះគន់ Apple Inc នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនជាច្រើនទៀត បានរិះគន់ការអនុវត្ត App Store របស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដោយតម្រូវឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ Store ផ្លូវការរបស់ Apple ដើម្បីឈានដល់អ្នកប្រើប្រាស់ រាប់រយលាននាក់ និងបង់កម្រៃជើងសាររហូតដល់ ៣០ភាគរយសម្រាប់ការទិញនៅលើ Store របស់ Apple ។

កាលពីខែមុនអ្នករិះគន់ មួយចំនួនរួមមាន Spotify Technology SA និង Match Group Inc បានបង្កើតក្រុមមួយដែលមានឈ្មោះថា សម្ព័ន្ធដើម្បីភាពយុត្តិធម៌ នៃកម្មវិធីដើម្បីប្រកួតប្រជែងការអនុវត្តរបស់ Apple ។ ក្រុមនេះបានដាក់ចេញ នូវគោលការណ៍ចំនួន ១០ រួមមានការហាមប្រាម “ថ្លៃឈ្នួលអយុត្តិធម៌ មិនសមហេតុផលឬរើសអើង ឬការចែករម្លែកប្រាក់ចំណូល” ដែលខ្លួនបានជំរុញឲ្យ App Storeទាំងអស់អនុវត្តតាម។

ក្រុមហ៊ុន Microsoft បើក App Store មួយសម្រាប់កុំព្យូទ័រយួរដៃ និងថេប្លេតសម្រាប់ប្រើ Windows 10 ហៅថា Microsoft Store ។ នៅក្នុងការបង្ហោះប្លក់នេះក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងប្រកាន់ខ្ជាប់ នូវគោលការណ៍ចំនួន ១០ ឆ្លុះបញ្ចាំងយ៉ាងខ្លាំងនូវការទាមទាររបស់ក្រុមប៉ុន្តែមិន បានចូលរួមជាផ្លូវការនៅក្នុងក្រុមឡើយ។

គោលការណ៍ខ្លះនឹងមិនមាន ឥទ្ធិពលអ្វីក្រៅពីការ រៀបចំកូដកម្មរបស់ Microsoft ដែលមានស្រាប់ហើយ ឧទាហរណ៍ក្រុមហ៊ុន Microsoft អនុញ្ញាតឲ្យរក្សាទុកកម្មវិធី និងទាញយកកម្មវិធីភាគីទីបីរួចហើយពីអ៊ីនធឺណិត នៅលើឧបករណ៍ Windows ៕

ដោយ៖ លី ភីលីព

Most Popular

To Top