ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ត្រៀមរៀបចំសម្រាប់ ពិធីព្យុហយាត្រាយោធា បើទោះជាមានក្តីព្រួយបារម្ភ ពីមេរោគកូរ៉ូណា

បរទេស៖ នៅមុនអ្វីដែលគេរំពឹងថា ជាពិធីព្យុហយាត្រាយោធាដ៏ធំ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលអាចមានការបង្ហាញមីស៊ីលផ្លោកថ្មី ចុងក្រោយបង្អុសរបស់ប្រទេសនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ជនជាតិកូរ៉េខាងជើងដែលពាក់ម៉ាស់ បានជួបជុំគ្នានៅក្នុងទីក្រុងព្យុងយ៉ាង។

ពិធីបុណ្យជាតិនោះ ប្រារព្ធឡើងដើម្បីអបអរគម្រប់ខួប លើកទី៧៥ នៃការបង្កើតបក្សពលករកូរ៉េ និងមានព្រឹត្តិការណ៍នានា រួមមានការប្រគំតន្រ្តី ការតាំងពិព័រណ៍សិល្បៈនិងឧស្សាហកម្ម ការដើរមើលវិមាននានា និងពិធីអបអរបញ្ចប់ គម្រោងសាងសង់នានា។

កាសែតផ្លូវការកូរ៉េខាងត្បូង យុនហាប់ បានដកស្រង់ប្រភពមិនបញ្ជាក់ អត្តសញ្ញាណមួយដោយនិយាយថា មានសញ្ញាថា ទូរទស្សន៍ជាតិកូរ៉េខាងជើង កំពុងតែត្រៀមរៀបចំធ្វើការ ផ្សាយអំពីពិធីព្យុហយាត្រា ប៉ុន្តែវានៅមិនទាន់ប្រាកដថា តើវានឹងផ្សាយបន្តផ្ទាល់ឬក៏អត់នោះទេ ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏អាចនឹងធ្វើការថ្លែងសុន្ទរកថាមួយផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top