បរទេស៖កងកម្លាំងការពារតំបន់ឆ្នេរជប៉ុន នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាចិនពីរគ្រឿង បានធ្វើដំណើរចូលក្នុងអ្វីដែលប្រទេសជប៉ុនចាត់ទុកថា ជាដែនទឹករបស់ខ្លួន នៅជិតកោះមានជម្លោះនៅដែនសមុទ្រចិនខាងកើត។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីតំណាងកងកម្លាំងការពារតំបន់ឆ្នេរជប៉ុនមួយរូប បាននិយាយថា វាជាលើកទី២១នៅក្នុងឆ្នាំនេះ ដែលនាវាចិនបានចូលក្នុងដែនទឹកជប៉ុន ហើយនេះជាលើកទីមួយ គិតចាប់តាំងពីចុងខែសីហាមក។
ប៉ុន្តែនៅពេលភ្លាមៗនេះ ក្រសួងការបរទេសចិន នៅមិនទាន់ធ្វើការឆ្លើយតបចំពោះសំណើស្នើសុំឲ្យធ្វើការអត្ថាធិប្បាយនោះទេ ចំណែកក្រសួងការពារជាតិចិន ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។ ប្រែសម្រួល៖ប៉ាង កុង