ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវថ្មី​ ៖ និយាយកុហកខ្លួនឯង លើបណ្តាញសង្គម ធ្វើឲ្យអ្នកមិនសប្បាយចិត្ត និងជះឥទ្ធិពលដល់ សុខុមាលភាព របស់អ្នក

អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សបង្ហាញភាព ស្មោះត្រង់អំពីរូបរាង និងរបៀបរស់នៅរបស់ពួកគេនៅលើបណ្តាញ ផ្សព្វផ្សាយសង្គម Facebook មានភាពសប្បាយរីករាយ ជាងអ្នកធ្វើពុតជាមនុស្ស ដែលគ្មានបញ្ហាញអាចបង្កគ្រោះថ្នាក់ សុខភាព នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ការស្រាវជ្រាវពីសាកលវិទ្យាល័យកូឡុំបៀ បានរកឃើញថា មនុស្សដែលស្មោះត្រង់នឹងខ្លួនឯង ហើយផ្តល់ការបង្ហាញត្រឹមត្រូវ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មានសេចក្តីរីករាយជាង។ ការរកឃើញនេះផ្អែកលើការវិភាគទិន្នន័យ ពីសមាជិកFacebook ១០,៥៦០ នាក់ក្នុងរយៈពេលជាង ៦ ឆ្នាំចន្លោះឆ្នាំ ២០០៧ និង ២០១២ ។

អ្នកនិពន្ធលោកស្រី Erica Bailey និស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យកូឡុំបៀ ទីក្រុងញូវយ៉ក បាននិយាយថា វាអាចមានអត្ថប្រយោជន៍ខាងចិត្តសាស្ត្រ ដែលជាប់ទាក់ទង នឹងភាពត្រឹមត្រូវ ព្រោះការរកឃើញនេះអនុវត្ត ចំពោះមនុស្សទាំងអស់ ដោយមិនគិតពីបុគ្គលិកលក្ខណៈ។

ស្ទើរតែ ៨ នាក់ក្នុងចំណោមជនជាតិ អាមេរិក ១០ នាក់ និង២នាក់ក្នុងចំណោមជនជាតិ អង់គ្លេស ៣ នាក់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលភាគច្រើនជារៀងរាល់ថ្ងៃ។ អ្នកចូលរួមបានបញ្ចប់ការធ្វើតេស្ត៍ ជាច្រើនដើម្បីវាស់ពីចរិតបុគ្គលិក លក្ខណៈរបស់ពួកគេរួមមានការជជែកវែកញែក ការយល់ស្របការមនសិកា មនោគមវិជ្ជា និងភាពបើកចំហ។
ក្រុមរបស់លោកស្រី Bailey បានប្រៀបធៀបអ្នកស្ម័គ្រចិត្តម្នាក់ៗ ទៅនឹងការព្យាករណ៍កុំព្យូទ័រអំពីបុគ្គលិកលក្ខណៈរបស់ពួកគេដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្ទាល់ខ្លួន៕ដោយ៖លី ភីលីព

Most Popular

To Top