បច្ចេកវិទ្យា

iPhone 5G រំពឹងថានឹងនាំ សំណាងដ៏មហាសាល ជូនក្រុមហ៊ុន Apple ក្នុងព្រឹត្តិការណ៍របស់ខ្លួន

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតស្មាត ហ្វូនយក្សអាមេរិក Apple ត្រូវបានគេរំពឹងថា នៅថ្ងៃអង្គារនេះ នឹងបង្ហាញនូវម៉ូដែលទូរស័ព្ទ iPhone 12 ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង ទទួលការយកចិត្តទុកដាក់ខ្ពស់ បំផុតជាមួយការភ្ជាប់បណ្តាញ ទូរគមនាគមន៍ថ្មី 5G នៃការអាប់ដេតត្រូវចាត់ ទុកថានឹងនាំសំណាង ឲ្យក្រុមហ៊ុនយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុន Apple នឹងណែនាំជម្រើសនៃទូរស័ព្ទ iPhone 12 មានទំហំច្រើនជាមួយនឹង ការដឹកជញ្ជូនមួយចំនួនលឿន ជាងគ្រឿងផ្សេងទៀត ដោយសារតែចំនួនជំងឺរាតត្បាត បានកើតឡើងនៅលើបណ្តាញផ្គត់ផ្គង់ របស់ក្រុមហ៊ុន។

លោក Dan Ives អ្នកវិភាគ Wedbush បាននិយាយនៅក្នុងលិខិត មួយទៅកាន់វិនិយោគិនដោយសំដៅ ទៅលើនាយកប្រតិបត្តិលោក Tim Cookថា យើងជឿជាក់ថា iPhone 12 តំណាងឲ្យវដ្តផលិតផលសំខាន់ បំផុតសម្រាប់Cook & Co ចាប់តាំងពី iPhone 6 ក្នុងឆ្នាំ ២០១៤ ហើយនឹងជាជំពូកកំណត់មួយទៀត នៅក្នុងរឿងរីកចម្រើនរបស់ Apple ។ ក្រុមអ្នកវិភាគបាននិយាយថា ពេលវេលាគឺជិតដល់ហើយសម្រាប់ក្រុមហ៊ុន Apple ដើម្បីវាយលុកទីផ្សារជាមួយនឹងទូរស័ព្ទ iPhone សមស្របទៅនឹងបណ្តាញទូរគមនាគមន៍ 5G មានល្បឿនលឿនបំផុតនៅជុំវិញពិភពលោក។

លោក Avi Greengart អ្នកវិភាគ Techsponential បានមានប្រសាសន៍ថា Apple ត្រូវការ 5G ឥឡូវនេះមិនមែន សម្រាប់សហរដ្ឋអាមេរិកទេ ប៉ុន្តែសម្រាប់ប្រទេសចិនដែល 5G កំពុងធ្វើការសម្រេចចិត្តទិញ។ គូប្រជែងរបស់ក្រុមហ៊ុន Apple មួយចំនួនបានផលិតម៉ូដែល 5G រួចហើយ ហើយប្រទេសចិនគឺនាំមុខសហរដ្ឋអាមេរិក ឆ្ងាយណាស់នៅពេលភ្ជាប់បណ្តាញជំនាន់ថ្មី៕ ដោយ៖លី ភីលីព

Most Popular

To Top