ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ កែប្រែហ្សែនគោក្នុងគោល បំណងជួយសង្រ្គោះពីការ ប្រែប្រួលអាកាសធាតុ

នូវែលហ្សេឡង់៖ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ប្រទេសនូវែលហ្សេឡង់ កំពុងតែកែសម្រួលហ្សែនសត្វគោយកទឹកបោះ ដោយបំណះពណ៌ប្រផេះ ជំនួសឲ្យពណ៌ខ្មៅដើម្បីជួយសង្គ្រោះ ពួកគេពីការផ្លាស់ប្តូរអាកាសធាតុ ដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមមកពីប្រទេសនូវែលហ្សេឡង់ កំពុងប្រើប្រាស់ការកែសម្រួលហ្សែន CRISPR ដើម្បីបង្កើតសត្វគោដែលមានបំណះពណ៌ ប្រផេះជំនួសឲ្យពណ៌ខ្មៅនឹង កាត់បន្ថយបរិមាណកម្ដៅដែលសត្វស្រូបយក ពេលកំពុងនៅលើវាលស្មៅ។

ការផ្លាស់ប្តូរហ្សែនត្រូវបានធ្វើឡើង នៅក្នុងកោសិកាស្បែករបស់ កូនពីឈ្មោល Holstein Friesian ជាសត្វគោយកទឹកដោះគោដែល កំពុងធំធេងនៅកសិដ្ឋានចិញ្ចឹម ។ ក្រុមអ្នកស្រាវជ្រាវបានកម្ចាត់ចោល នូវហ្សែនប្រូតេអ៊ីន ១៧ មុននឹងរលាយបណ្តាលឲ្យមានពណ៌ខ្មៅ ហើយបង្កើតឲ្យមានឥទ្ធិពលពណ៌ខ្លាំង នៃស្បែលធំពណ៌ប្រផេះ និងពណ៌ស។ ទោះយ៉ាងណាកូនគោ២នាកើដែលកើតមក ដោយការផ្លាស់ប្តូរហ្សែនបានស្លាប់ដោយសារ លទ្ធផលនៃដំណើរការក្លូនត្រូវបានប្រើក្នុងការ ពិសោធន៍មិនមែនសមាសធាតុផ្លាស់ប្តូរ ហ្សែនទេ។

ការសិក្សាបានចេញផ្សាយនៅ biorxiv ថា បើប្រៀបធៀបទៅនឹងពណ៌ថ្នាំកូតពន្លឺខ្មៅស្រូបយកកាំរស្មីព្រះអាទិត្យ កាន់តែច្រើនទៅជាកម្ដៅវិទ្យុសកម្ម ជាកត្តារួមចំណែកដល់ស្ត្រេសកម្ដៅដែលជះឥទ្ធិពលអវិជ្ជមាន ដល់កម្រិតផលិតកម្មភាពមានកូន និងសុខុមាលភាពរបស់ពួកគេ ។

ពួកគេបន្តថា ដើម្បីសម្របគោយកទឹកដោះគោ ឲ្យបានប្រសើរជាងមុនទៅនឹងលក្ខខណ្ឌអាកាសធាតុដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សជាមួយនឹងការព្យាករណ៍ សម្រាប់គំរូសីតុណ្ហភាពក្តៅញឹកញាប់ និងយូរជាងនេះយើងមានបំណង បំភ្លឺពណ៌ថ្នាំកូតរបស់ពួកគេដោយការកែសម្រួលហ្សែន៕ ដោយ៖លី ភីលីព

Most Popular

To Top