ចិន៖ យោងតាមការសិក្សា បានរកឃើញថា មនុស្សប្រុស ដែលបញ្ចេញសំឡេងថ្ងូរខ្លាំង នៅពេលកំពុងរួមភេទជាមួយដៃគូ ទំនងជាការឆបោកអារម្មណ៍ដៃគូ របស់ពួកគេ ដោយសារតែកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូនខ្ពស់ពេក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Southwest នៃប្រទេសចិន បានកត់ត្រាសំឡេងរបស់បុរស ចំនួន៨៨ នាក់ និងស្ត្រី ១២៨ នាក់ បន្ទាប់មកឲ្យពួកគេបំពេញសំឡេងថ្ងូរ ដើម្បីវាយតម្លៃឥរិយាបថរបស់ពួកគេ ចំពោះភាពមិនស្មោះត្រង់។ យោងតាមក្រុមចិន បាននិយាយថា ជារឿយៗ ស្ត្រីត្រូវបានគេចាប់អារម្មណ៍ ចំពោះបុរសមានសំឡេងថ្ងូរទាប និងសម្បូរបែប ព្រោះពួកគេត្រូវបានផ្សារភ្ជាប់ ជាមួយនឹងកម្រិតអរម៉ូនតេស្តូស្តេរ៉ូនខ្ពស់ ក្នុងន័យវិវត្តបានបង្ហាញថា បុរសនោះ នឹងក្លាយជាមិត្តល្អ សម្រាប់បង្កើតកូនមានសុខភាពល្អ។
ទោះយ៉ាងណាបុរស ដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ ក៏ទំនងជាមានអាកប្បកិរិយាធូររលុង នូវភាពមិនស្មោះត្រង់ផងដែរ យកចិត្តទុកដាក់តិចតួច ចំណែកទំនាក់ទំនងរបស់ពួកគេ ហើយទីបំផុតបោកប្រាស់។ ភាពមិនដូចគ្នាចំពោះស្ត្រី ដោយគ្មានភាពខុសគ្នា គួរឲ្យកត់សម្គាល់នៅក្នុងឥរិយាបថ នូវភាពស្មោះត្រង់មិនថាពួ កគេមានសំឡេងខ្ពស់ ឬទាបនោះទេ។
អ្នកស្ម័គ្រចិត្តទាំងអស់ គឺជាសិស្សវ័យក្មេង ដែលមានអាយុ ១៨-២៥ ឆ្នាំ អ្នកស្រលាញ់ភេទដូចគ្នា អ្នកមិនជក់បារី និងមានសុខភាពល្អ នៅពេលពួកគេបានថតសំឡេង បន្ទាប់ពីត្រូវបានស្នើសុំ ឲ្យបញ្ចេញការថតសំឡេងរបស់ពួកគេ ត្រូវបានគេវិភាគសម្រាប់ប្រេកង់ និងសំឡេងផ្សេងៗ ដែលបានជះឥទ្ធិពល ដោយកត្តាមួយចំនួនរួមមានមាត់ ត្រគាក និងកម្រិតតេស្តូស្តេរ៉ូន។
បុរសមានសំឡេងថ្ងូរខ្លាំង មិនសូវមានការប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងរបស់ពួកគេឡើយ ហើយពួកគេទំនងជាមិនស្មោះត្រង់ពួកគេ បានរាយការណ៍ នៅក្នុងទិនានុប្បវត្តិបុគ្គលិកលក្ខណៈ និងភាពខុសគ្នាបុគ្គល។
ក្រុមអ្នកស្រាវជ្រាវ មិនបានបង្ហាញឈ្មោះមនុស្សជាក់លាក់ណាមួយ នៅក្នុងការសិក្សារបស់ពួកគេនោះទេ ប៉ុន្តែតារាប្រុសមួយចំនួន មានសំឡេងខ្លាំងដូចជា Frank Sinatra, Arnold Schwarzenegger, Brad Pitt និង Orson Welles មានបញ្ហាលេចធ្លោ៕ ដោយ៖លី ភីលីព