តូក្យូ៖ ប្រទេសជាង ១៣០ បានបោះបង់ចោលការព្រមព្រៀង លើច្បាប់ពន្ធថ្មីនៅឆ្នាំនេះ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដូចជា Google LLC និង Apple Inc ដោយសារតែការមិនចុះសម្រុងគ្នា លើសំណើរបស់អាមេរិក និងការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដោយកិច្ចព្រមព្រៀង ត្រូវលើកទៅនៅពាក់កណ្តាលឆ្នាំ២០២១ ។
ដើមឡើយបណ្តាប្រទេស មានគោលបំណង បញ្ចេញរបាយការណ៍ចុងក្រោយ នៅចុងឆ្នាំនេះ ដោយឆ្លើយតប ទៅនឹងការរិះគន់ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាបែបនេះ រួមទាំងក្រុមហ៊ុន Facebook Inc និងក្រុមហ៊ុន Amazon.com Inc មិនបានបង់ចំណែកពន្ធ ដោយយុត្តិធម៌របស់ខ្លួន ដោយការទាញយក ផលប្រយោជន៍ទាប និង យុត្តាធិការពន្ធ។
អង្គការ OECD បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា “ឥឡូវនេះយើង នឹងផ្តោតការយកចិត្តទុកដាក់ លើបញ្ហានយោបាយ និងបច្ចេកទេស ដែលនៅសេសសល់” ខណៈដែលភាពខុសគ្នា បានលេចចេញ រវាងសហរដ្ឋអាមេរិក ដែលប្រឆាំងនឹងក្រុមហ៊ុនអាមេរិក និងប្រទេសអឺរ៉ុប ដែលកំពុងដាក់ពន្ធលើអាជីវកម្មបែបនេះ ឱ្យបានត្រឹមត្រូវនៅកន្លែង ដែលពួកគេបង្កើតបានប្រាក់ចំណេញ៕ ដោយ៖ ឈូក បូរ៉ា