កីឡាករខ្សែបម្រើជើងចាស់ Toni Kroos ត្រូវបានគេដឹងថាបានឈាន ទៅដល់ការបង្ហាញវត្តមានបានមួយទសវត្សទៅហើយសម្រាប់ក្រុម ជម្រើសជាតិអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។
ទោះបីជាយ៉ាងណាក្តីកីឡាកររបស់ ក្លឹបយក្ស Real Madrid រូបនេះបានបញ្ជាក់ថាជំហររបស់គាត់គឺនៅតែការលើកពានរង្វាន់ជូន ក្រុមគឺជារឿងសំខាន់ ជាជាងការលើកពានរង្វាន់សម្រាប់ផ្ទាល់ខ្លួនដដែល។
ការបង្ហាញខ្លួនលើកទី១០០នៅក្នុងការប្រកួត ក្នុងលទ្ធផល៣ស្មើជាមួយនឹងស៊ុយអែតកីឡាកររូបនេះបាននិយាយថា៖វាគឺជារឿងដ៏អស្ចារ្យសម្រាប់ខ្ញុំ ក្នុងការបង្ហាញខ្លួនលើកទី១០០ឲ្យជម្រើសជាតិប៉ុន្តែខ្ញុំចង់បញ្ជាក់ប្រាប់ទាំងអស់គ្នាសាជាថ្មីថា អ្វីដែលខ្ញុំខ្វាយខ្វល់បំផុតនោះគឺលទ្ធផលរបស់ក្រុម តែមិនមែនជាពានរង្វាន់សម្រាប់ខ្ញុំផ្ទាល់ នោះទេ៕
ប្រែសម្រួល៖ស៊ុនលី