បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងផ្តល់ការលក់អាវុធ ឲ្យដល់ប្រទេសអារ៉ាប៊ីសាអូឌីត ជួយប្រយុទ្ធនឹងភាពគឃ្លើនរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ហើយលោកក៏ជំរុញអារ៉ាប៊ីសាអូឌីត ធ្វើចំណងមិត្តភាពឲ្យមានភាព ប្រក្រតីជាមួយអ៊ីស្រាអែល ផងដែរ ។
លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើសេចក្តីថ្លែងការណ៍ដូច្នោះ ក្នុងអំឡុងពេលជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌិត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ដើម្បីពិភាក្សាអំពីសម្ពន្ធភាពយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus បានមានប្រសាសន៍យ៉ាងដុច្នេះថា “លោករដ្ឋមន្ត្រី Pompeo និងលោករដ្ឋមន្ត្រីការបរទេស Faisal bin Farhan បានពិភាក្សាគ្នាអំពីសារៈសំខាន់ចំណងមិត្តភាពទ្វេភាគី ក្នុងដំណើររក្សាស្ថិរភាពតំបន់ តាមរយៈសន្តិសុខ ភាពជាដៃគូសេដ្ឋកិច្ច និងរវាងប្រជាជននិងប្រជាជន” ៕ប្រែសម្រួល៖ប៉ាង កុង