សុខភាព និង ផ្លូវភេទ

សញ្ញាព្រមាន អំពីការធ្វើអត្តឃាត ដែលអ្នកគួរចាប់អារម្មណ៍ លើមនុស្សជុំវិញខ្លួន

វិទ្យាស្ថានសុខភាពផ្លូវចិត្ត បាននិយាយថា ការធ្វើអត្តឃាត គឺជាកង្វល់សុខភាពសាធារណៈដ៏សំខាន់មួយ ដែលគេបានអះអាងថា ជីវិតរបស់មនុស្សជាង ៤ ម៉ឺននាក់ជារៀងរាល់ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក បានជួបបញ្ហានេះ។ វាជាបុព្វហេតុឈានមុខគេទី ១០ របស់ប្រទេសនេះ។

មានសញ្ញាព្រមានជាច្រើន ដែលមនុស្សម្នាក់ប្រហែលជា កំពុងគិតអំពីការបញ្ចប់ជីវិតខ្លួនឯង។ ខាងក្រោមនេះ គឺជាតារាងសញ្ញាព្រមាន អំពីការធ្វើអត្តឃាត ដែលអ្នកគួរចាប់អារម្មណ៍ លើមនុស្សជុំវិញខ្លួន ៖

-និយាយអំពីចង់ស្លាប់ ឬចង់សម្លាប់ខ្លួន
-និយាយពីអារម្មណ៍ថាទទេ គ្មានសង្ឃឹម ឬគ្មានហេតុផលក្នុងការរស់នៅ
-រៀបចំផែនការ ឬស្វែងរកមធ្យោបាយនានា ដើម្បីសម្លាប់ខ្លួនឯង ដូចជាការស្វែងរកតាមអ៊ិនធើណេត ការស្តុកទុកថ្នាំ ឬទិញកាំភ្លើង
-និយាយអំពីកំហុស ឬការខ្មាស់អៀន
-និយាយអំពីអារម្មណ៍ជាប់គាំង ឬមានអារម្មណ៍ថា គ្មានដំណោះស្រាយទេ
-មានអារម្មណ៍ឈឺចាប់ ដែលមិនអាចទ្រាំទ្របាន (អារម្មណ៍ឬរាងកាយ)
-និយាយអំពីការធ្វើជាបន្ទុកដល់អ្នកដទៃ
-ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនញឹកញាប់ជាងមុន
-ធ្វើសកម្មភាពដូចជាថប់បារម្ភ ឬភ័យខ្លាច
-ការដកខ្លួនចេញពីក្រុមគ្រួសារ និងមិត្តភក្តិ
-ការផ្លាស់ប្តូរទម្លាប់ញ៉ាំ ឬគេង
-បង្ហាញកំហឹង ឬនិយាយអំពីការស្វែងរកការសងសឹក
-ការប្រថុយគ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យស្លាប់ ដូចជាបើកបរលឿន
-និយាយ ឬគិតអំពីសេចក្តីស្លាប់ជាញឹកញាប់
-ផ្លាស់ប្តូរភ្លាមៗ ពីភាពសោកសៅទៅជាស្ងប់ស្ងាត់ ឬរីករាយបំផុត
-ការលះបង់ទ្រព្យសម្បត្តិសំខាន់ៗ
-និយាយលាដល់មិត្តភក្តិ និងក្រុមគ្រួសារ៕ ប្រភព៖ health

Most Popular

To Top