អជ្ញាធរនៅក្នុងតំបន់ Catalan បានប្រកាសហើយថាកាលពីថ្ងៃព្រហស្បតិ៍ថាក្លឹប FC Barcelona នឹងមិនអាចអនុញ្ញាតិឲ្យអ្នកទស្សនាចូលរួមក្នុងការប្រកួត Champion League ប្រកួតដំបូងរបស់ខ្លួនឡើយ។
កន្លងមកក្លឹបតែងតែបានលើកឡើងថានឹងអាចអនុញ្ញាតិឲ្យមានអ្នកទស្សនាក្នុងចំនួនខ្លះក្នុងការប្រកួតនៅក្នុងទឹកដី Camp Nou ក្នុងទំហំប្រមាណជា១០០០នាក់ទាំងដែលកីឡាដ្ឋានអាចផ្ទុកសរុបបានទៅដល់៩៨០០០នាក់ក្តី។
ប៉ុន្តែបើតាមការបញ្ជាក់បន្ថែមរបស់អជ្ញាធរព្រមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Alba Verges និងរដ្ឋលេខាធិកាក្រសួងលោកដុកទ័រ Dr. Josep Maria Argimon ផងបានប្រាប់ថានេះគឺំមិនមែនជាពេលវេលាដ៏សមរម្យនោះឡើយសម្រាប់វត្តមានទស្សនិកជន៕
ប្រែសម្រួល៖ស៊ុនលី