ខ្សែប្រយុទ្ធក្លឹប Juventus កីឡាករ Cristiano Ronaldo នឹងមិនអាចចូលរួមប្រកួតតទល់នឹងក្លឹប Barcelona ក្នុងក្របខ័ណ្ឌប្រកួត UEFA Champions League នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ សប្ដាហ៍ក្រោយនេះទេ។
មូលហេតុ ដែលកីឡាករខាងលើនេះ មិនអាចចូលរួមការប្រកួតបាន ដោយសារតែលទ្ធផលធ្វើតេស្តកូវីដ-១៩ ចុងក្រោយរបស់ខ្សែប្រយុទ្ធនេះ នៅតែបន្តចេញវិជ្ជមាននៅឡើយ។
បើតាមច្បាប់វិន័យរបស់ UEFA កីឡាករណាមួយរកឃើញកូវីដ-១៩ មុនមួយអាទិត្យនៃការប្រកួត កីឡាករនោះនឹងមិនអាចចូលរួមការប្រកួតនោះឡើយ។
Ronaldo រកឃើញឆ្លងកូវីដ-១៩ ដំបូងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឲ្យកីឡាកររូបនេះ រស់នៅ និងធ្វើការហាត់បាល់ ដាច់ដោយលែកពីគេ៕
ដោយ ៖ sabay