សុខភាព និង ផ្លូវភេទ

ចង់បាន​ទ្វារមាស ​មាន​សុខភាព​ល្អ​ទេ? អីចឹង​ព្យាយាម​ញ៉ាំ ​អាហារ​ទាំងនេះ​ទៅ​!

ការ​បង្ក​រោគ និង​ការ​រលាក​នៅ​ទ្វារមាស ​គឺជា​រឿង​ឈឺចាប់​ខ្លាំង​ណាស់​ ។ ការ​រមាស់ ក្រហាយ ឡើង​ក្រហម ឬ​រាល់​ការ​មិន​ស្រួល​គ្រប់​ប្រភេទ ​ក្នុង​រាង​កាយ​សុទ្ធ តែ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង និង​គ្មាន​ផាសុកភាព​រស់នៅ​ឡើយ​ ។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​តូច ​ដែល​អ្នក​ត្រូវ​តែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ​បើសិនជា​ចង់​ឲ្យ​ទ្វារមាស ​មាន​សុខភាព​ល្អ​។

១.យ៉ា​អួ
បច្ចុប្បន្ន​នេះ យ៉ា​អួរ​គឺ​ផ្ទុក​ទៅ​ដោយ​ប្រូ​បាយ​អូ​ទិច ដែល​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ទ្វារមាស​ដែរ សម្រាប់​គ្រប់គ្រង​កម្រិត pH របស់​វា​។ ប្រូ​បាយ​អូ​ទិច​ក៏​ជួយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ និង​បង្កើន​សុខភាព​ផ្លូវ​រំលាយ​អាហារ​ដែរ​។

២.ទឹក​ក្រេ​ន​បឺ​រី
ភេសជ្ជៈ​មួយ​នេះ​អាច​ជួយ​ការពារ​ផង និង​ព្យាបាល​ផង ចំពោះ​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ សារធាតុ​លក្ខណៈ​ដូច​អាស៊ីត​ក្នុង​ទឹក​ផ្លែ​ឈើ​មួយ​នេះ​ក៏​អាច​ថែរក្សា​សុខភាព​ទ្វារមាស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​ផង ព្រោះ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ហេតុ​នាំ​ឲ្យ​រលាក​ប្លោក​នោម​។

៣.ដំឡូងជ្វា
សូកូឡា​ខ្មៅ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​អាច​បង្កើន​មុខងារ​ផ្លូវភេទ ព្រមទាំង​ជួយ​ថែរក្សា​សុខភាព​ទ្វារមាស​បាន​យ៉ាង​ល្អ​ទៀត​ផង​។

៤.គ្រាប់​ផ្លែ​អាល​ម៉ុ​ន និង​គ្រាប់​ល្ពៅ
គ្រាប់​ធញ្ញជាតិ​ទាំង​ពីរ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ស័​ង្គ​សី ដែល​អាច​សម្រួល​ដល់​វត្ត​រដូវ​ផង និង​អ័រម៉ូន​ផង​។ ជាតិ​ស័​ង្គ​សី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

៥.សណ្តែកសៀង
សណ្តែកសៀង​ផ្ទុក​សារធាតុ Phytoestrogens ដែល​អាច​ជយ​យ​ថែរក្សា​ភាព​រំអិល​ក្នុង​ទ្វារមាស​បាន​។ អ្នក​ក៏​អាច​ញ៉ាំ​សណ្តែកសៀង​ជា​លក្ខណៈ​តៅហ៊ូ​បាន​ដែរ​៕

ដោយ ៖ health

Most Popular

To Top