ព្រឹត្តិការណ៍

ប៉ាតាយ៉ា៖ ស្រ្តីអ្នករាំក្នុងបារ ៣០នាក់ នាំគ្នាសម្រុកទៅប្តឹងប៉ូលីស ទាំងព្រឹកមាន់រងាវ

ប៉ាតាយ៉ា៖ អ្នករាំជាស្រ្តីនៅក្នុងមួយបារឈ្មោះ Go-go បាននាំគ្នាទៅប្តឹង ប៉ូលីស កាលពីថ្ងៃអង្គារថា ថៅកែបរទេសរបស់ពួកគេបានជំពាក់ពួកគេចំនួន ៤០០,០០០ បាត ដែលជាប្រាក់ឈ្នួល មិនបានបង់ចាប់តាំងពីពួកគេ បានចាប់ផ្តើមធ្វើការនៅពាក់ កណ្តា ខែតុលា។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នករបាំ ប្រមាណ ៣០ នាក់ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ប៉ាតាយ៉ា ប្រហែលម៉ោង ៣ ព្រឹក។ ពួកគេបាននិយាយថា ថៅកែរបស់ពួកគេនៅហាង Hidden A Go Go បានខកខានមិនបានបើកប្រាក់ឈ្នួលរបស់ពួកគេ ដូចដែលបានសន្យា។

តំណាងរបស់ពួកគេគឺស្ត្រីអាយុ ២៩ ឆ្នាំដែលបានកំណត់អត្តសញ្ញាណរបស់ខ្លួន ឈ្មោះ Gift បាននិយាយថា ពួកគេបានចាប់ផ្តើមធ្វើការនៅបារ៍ Go-Go កាលពីថ្ងៃទី ១៤ ខែតុលា ហើយនិយោជករបស់ពួកគេបានសន្យាថា នឹងបង់ប្រាក់ឱ្យពួកគេរៀងរាល់ ១០ ថ្ងៃម្តង។

ការទូទាត់ប្រាក់សំណងលើកដំបូង ត្រូវបានពន្យារពេលដល់ថ្ងៃច័ន្ទ ហើយនៅពេល ដែលពេលវេលាកំណត់ត្រូវបានខកខាន ពួកគេមិនអាចទាក់ទង និយោជករបស់ពួកគេ បានទៀតទេ។ ស្រ្តីខាងលើបាននិយាយថា ប្រាក់ឈ្នួលលើសកាលកំណត់ រហូតដល់ ប្រហែល ៤០ ម៉ឺនបាត។ អ្នករាំម្នាក់ៗត្រូវបានគេធ្វើកិច្ចសន្យា ដើម្បីទទួលបានប្រាក់ ឈ្នួលប្រចាំថ្ងៃ ចំនួន ១.២០០ បាត។

Gift បាននិយាយថា “«មនុស្សគ្រប់គ្នាបានខិតខំធ្វើការ។ យើងត្រូវតែរាំដោយពាក់ ស្បែកជើងកែង រយៈពេល ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ»៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top