កណ្តាល ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី ទាំងអស់បន្ត ប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយ ពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។
ដោយឡែកសម្ភារៈ ដែលចែកជូនកីឡាករ-កីឡាការិនី គ្រូបង្វឹកទាំង៣៦រូបរួមមានស្បែកជើង៣៦គូ ថវិកាមួយចំនួន អង្ករ៥០គីឡូក្រាម ៕ ដោយ៖លី ភីលីព