បរទេស៖អ្នកជំនាញមកពីមជ្ឈមណ្ឌល នុយក្លេអ៊ែរបស់កងកម្លាំងទ័ពអាកាស តាមសេចក្តីរាយការណ៍ បានបាញ់តេស្តសាកល្បងមីស៊ីល LGM-30G Minuteman III មិនបំពាក់ក្បាលគ្រាប់ នៅមូលដ្ឋានកងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វូញ៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមកងកម្លាំងជើងអាកាសអាមេរិក ការបាញ់តេស្តសាកល្បង ដែលធ្វើឡើងនៅ១២និង២៧នាទីព្រឹក ម៉ោងតំបន់ប៉ាស៊ីហ្វិកនោះ គឺជាការតេស្តសមត្ថភាពវាយចំគោលដៅនិងភាពគួរឲ្យជឿទុកចិត្តបានរបស់មីស៊ីល។
គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីលនោះ គឺត្រូវបានតេស្តសាកល្បងក្រោមកម្មវិធី វាយតម្លៃប្រព័ន្ធអាវុធនុយក្លេអ៊ែរបស់ទីបញ្ជាការវាយប្រហារ សកលរបស់កងទ័ពជើងអាកាស និងត្រូវបានគាំទ្រដោយគណៈកម្មាធិការនាយកប្រព័ន្ធ AFNWC Minuteman III នៅមូលដ្ឋានទ័ពអាកាស Hill រដ្ឋយូថាហ៍៕ប្រែសម្រួល៖ប៉ាង កុង