កីឡាករខ្សែការពារ Saliba ដែលមិនទាន់ ត្រូវបានបង្ហាញខ្លួនឲ្យឈុតធំ សូម្បីតែម្តងនៅឡើយនោះ ចាប់តាំងតែពីបានផ្ទេរ មកពីក្លឹប Saint Etienne
ក្នុងតម្លៃ៣០លានផោន ត្រូវបានគេសង្ស័យថា នឹងអាចចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ហើយនៅខាងមករាខាងមុខនេះ ។
គ្រូបង្វឹករបស់ក្លឹប គឺលោក Mikel Arteta បាននិយាយថាកីឡាករ William Saliba អាចចាក់ចេញពីក្លឹប នៅក្នុងខែមករា ខាងមុខនេះដោយ
បានសារភាពថា ជាក់ស្តែងកីឡាកររូបនេះ គឺមិនមានសប្បាយចិត្តជាមួយ នឹងស្ថានភាពបច្ចុប្បន្ន របស់ខ្លួនឡើយ ។
មិនត្រឹមតែប៉ុណ្ណោះឆ្លើយតប ទៅនឹងរបាយការណ៍ព័ត៌មាន មកពីប្រទេសបារាំង លោក Arteta បានបន្តទៀតថា កីឡាកររូបនេះមានការឆ្អែតចិត្ត ខ្លាំងជាមួយនឹង
បាល់ទាត់និងការបង្ហាញ ខ្លួនបាន តិចតួចបំផុតជាមួយនឹង Arsenal ៕
ប្រែសម្រួល៖ស៊ុនលី