យោងតាមការចេញផ្សាយរបស់ The Sportkeeda នៅថ្ងៃនេះបានអះអាងថាក្លឹបតោខៀវ Chelsea បានត្រៀមរួចជាស្រេចហើយ ក្នុងការបញ្ចេញកីឡាករ ឈុតធំរបស់ខ្លួនចំនួន ៣រូប ចេញនៅក្នុងខែមករានេះ។
កីឡាករទាំង ៣រូបដែលមានដូចជាអ្នកចាំទី Kepa Arrizabalaga កីឡាករ Emerson និងកីឡាករ Baba Rahman ផងដែរគឺត្រូវបានគេជឿជាក់ថា
នឹងមិនស្ថិតនៅក្នុងផែនការរបស់លោក Frank Lampard ទៀតឡើយ។
ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលដែលក្លឹបបានចំណាយប្រាក់ ដ៏លើសលប់កាលពីរដូវក្តៅ ពោលគឺដល់ទៅ ២៥០លានផោន ហើយនោះមានន័យថា ទីតាំងមួយចំនួន
គឺនឹងត្រូវដាក់បញ្ចូលកីឡាករ ចំណូលថ្មីប៉ុណ្ណោះ ដូចនេះកីឡាករអទិភាពនឹងបន្ត នៅខណៈដែលកីឡាករធ្លាក់ទំរង់លេង នឹងត្រូវបញ្ចេញចេញជាមិនខាន ៕
ប្រែសម្រួល៖ ស៊ុន លី