មេឃខៀវ Man City ត្រូវបានសារព័ត៌មានបាល់ទាត់ Sportskeeda នៅថ្ងៃនេះចេញផ្សាយថា បានត្រៀមលុយប្រមាណជា៤០លាន អ៊ឺរ៉ូឬ៣៦លានផោនរួចហើយ ដើម្បីអាចចរចាសុំទិញយកខ្សែបម្រើ Denis Zakaria។
Denis ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Monchengladbach នឹងក្លាយទៅជាគោលដៅដ៏ធំបំផុតមួយ របស់ក្លឹបនារដូវក្តៅខាងមុខជាពិសេសនៅក្រោយពេល ដែលក្លឹបមើលឃើញថាខ្លួនកំពុងមានបញ្ហានៅត្រង់តំបន់បម្រើការពារ។
កីឡាករវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនឲ្យជម្រើសជាតិស្វីសចំនួន២៨ដងមកហើយហើយ បើនិយាយពីទំរង់លេងរបស់គាត់វិញត្រវបានគេប្រដូចទៅនឹង អតីតកំពូលកីឡាករឆ្នើមម្នាក់របស់ Man City គឺកីឡាករ Yaya Toure៕
ប្រែសម្រួល៖ស៊ុនលី