បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ និងសំខាន់បំផុត ហើយលោកបន្ថែមថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើរឿងខ្លះលើជំនួញ បើទោះជាទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចរចាដ៏តឹងតែមួយក៏ដោយ ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយប្រាប់ដូច្នេះថា “ប៉ុន្តែនៅលើកិច្ចព្រមព្រៀង ជំនួញជាមួយអាមេរិក ខ្ញុំជាសិស្សដ៏វៃឆ្លាតមួយរូប នៃគោលនយោបាយជំនួញ សហរដ្ឋអាមេរិក ហើយពួកគេគឺជាអ្នកចរចាដ៏តឹងតែង”។
លោក Boris Johnson បានមានប្រសាសន៍បន្តទៀតថា “ហើយខ្ញុំមិនធ្លាប់ជឿថា នេះនឹងជារឿងខ្លះដែលនឹង ងាយស្រួលធ្វើទាំងស្រុង នៅក្រោមរដ្ឋបាលសហរដ្ឋអាមេរិក ណាមួយនោះទេ។ ខ្ញុំគិតថា មានឱកាសដ៏ល្អមួយ ដែលយើងនឹងធ្វើរឿងបានខ្លះ”៕
ប្រែសម្រួល៖ប៉ាង កុង