អតីតកីឡាករល្បីឈ្មោះ Samuel Eto’o បានជួបគ្រោះថ្នាក់ ចរាចរណ៍ នៅស្រុកកំណើតកាមេរ៉ូន បណ្ដាលឱ្យរងរបួសក្បាលតិចតួច កំពុងសម្រាកនៅមន្ទីរពេទ្យ។
រថយន្ដរបស់ Eto’o បានជួបគ្រោះថ្នាក់ ដោយឡានក្រុង បុកពីមុខពេញទំហឹងតែម្ដង ។ ជាសំណាងល្អ អតីតកីឡាករ Barcelona និង Chelsea រូបនេះ មិនមានរបួសធ្ងន់ទេ ដោយបែកក្បាលបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវតាមដានទៀតនៅមន្ទីរពេទ្យផងដែរ។ ប្រភពបានបញ្ជាក់ថា Eto’o បើករថយន្តរបស់ខ្លួនចេញពីកន្លែង អាពាហ៍ពិពាហ៍មួយ សំដៅទៅផ្ទះរបស់គេវិញ។
បុរសវ័យ៣៩ឆ្នាំខាងលើនេះ ទើបតែព្យួរស្បែកជើង១ឆ្នាំមុននេះទេ ដោយក្លឹបចុងក្រោយរបស់គេ គឺQatar SC ។ ក្នុងអាជីពជាកីឡាករ រូបគេធ្លាប់លេងឱ្យក្លឹបធំៗជាច្រើនដូចជា Real Madrid, Barcelona , Inter Milan និង Chelsea ជាដើម ៕
ដោយ ៖ sabay