ភ្នំពេញ ៖ សហព័ន្ធកីឡារាំកម្ពុជា បានចេញសេចក្តីប្រកាស ជាផ្លូវការ នៃការពន្យារ ពេលការប្រកួតកីឡារំា ជ្រើសរើសជើងឯក ប្រចាំ២០២០ ចាប់ពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ផ្អាកការលេងកីឡា លក្ខណៈប្រមូលផ្តុំ ។
យោងលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធ និងជំងឺកូវីដ-១៩ (Covid-19)។ សេចក្តីជូនដំណឹងលេខ ៦៣ អយក កឡ ចុះថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
សហព័ន្ធកីឡារាំកម្ពុជា ប្រកាសថា ប្រធានក្លិបកីឡារាំ និងកីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួត នៅតាមបណ្តារាជធានី ខេត្តទាំងអស់មេត្តាជ្រាបថា ការប្រកួតកីឡារំាជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២០ ដែលនឹងគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅវិមានពហុកីឡដ្ឋានជាតិ ត្រូវពន្យាពេលការប្រកួតនេះ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំ របស់ក្រសួងសុខាភិបាល ចំពោះកាលបរិច្ឆេទថ្មី យើងខ្ញុំនឹងជម្រាបជូនតាមលិខិតជាផ្លូវការ នាពេលក្រោយ ។
សេចក្តីដូចបានគោរព ជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ជាគណៈអធិបតី ភ្ញៀវកិត្តិយស ម្ចាស់ឧបត្ថម្ភកម្មវិធី លោក លោកស្រី ប្រធានក្លឹបកីឡារាំ និងកីឡាករ-កីឡាការិនី នៅតាមបណ្តារាជធានី ខេត្ត មេត្តាជ្រាបជាដំណឹង និងសហការអនុវត្តឲ្យបានល្អប្រសើរ ៕
ដោយ៖លី ភីលីព