កីឡា

Bellerin ត្រូវបានកោះហៅ ចូលជម្រើសជាតិវិញ ក្រោយខកខាន៤ឆ្នាំ

កីឡាករខ្សែការពារអេស្បាញ Hector Bellerin កន្លងមកត្រូវបានគេដឹងថាហើយពិតជាស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងបំផុត ជាមួយនឹងជម្រើសជាតិព្រោះថា បានខកខានក្នុងការបង្ហាញអស់រយៈពេល ជាយូរមកហើយ។

ទើបតែមកដល់សប្តាហ៍នេះ ទីបំផុត Bellerin ត្រូវបានជម្រើសជាតិ អេស្បាញកោះហៅសាជាថ្មីឡើងវិញហើយបន្ទាប់ពីគាត់ មិនអាចបង្ហាញខ្លួន ឲ្យជម្រើសជាតិរយៈពេល៤ឆ្នាំហើយគិតចាប់តាំងតែពីការប្រកួតចុងក្រោយប្រកួតមិត្តភាព ប៉ះនឹង Georgia នាខែកក្កដាឆ្នាំ២០១៦។

កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹក ជម្រើសជាតិលោក Luis Enriqueហៅឲ្យចូលលេងវិញក្នុងការប្រកួតមិត្តភាពប៉ះនឹងហូឡង់និង ការប្រកួត ពានរង្វាន់ Nation League ប៉ះនឹងក្រុមស្វីស និងអាល្លឺម៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top