ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំអាល្លឺម៉ង់ និយាយថា ការចំណាយលើយោធានឹង មិនថយចុះក្រោយការជាប់ឆ្នោត របស់លោក បៃដិន

បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោក Heiko Maas តាមសេចក្តីរាយការណ៍ បាននិយាយនោថ្ងៃចន្ទសប្ដាហ៍នេះថា ការចំណាយលើការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ នឹងមានការកើនឡើង ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីតំណែង។

រដ្ឋបាលលោក ត្រាំ បានធ្វើការក្រើនរំឭកជាប់ជានិច្ចឲ្យសម្ពន្ធមិត្តណាតូនានា បង្កើនការចំណាយលើការពារជាតិរបស់ពួកគេ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមក ហើយមានសម្ពន្ធមិត្តជាច្រើន ដែលរួមបញ្ចូលទាំងប្រទេសអាល្លឺម៉ង់ផងនោះ បានធ្វើការបង្កើនថវិការការពារជាតិ នៅក្នុងអំឡុងរយៈពេល៤ឆ្នាំកន្លងទៅ។

នៅក្នុងបទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍មួយ លោក Heiko Maas បានមាប្រសាសន៍យ៉ាងដូច្នេះថា “យើងប្តេជ្ញាចំពោះខ្លួនឯងថា នឹងបង្កើនថវិកាចំណាយលើការពារជាតិ ដូចដែលសម្ពន្ធមិត្តណាតូផ្សេងទៀតធ្វើដែរ។ យើងពិពណ៌នានូវមធ្យោបាយមួយ ដែលយើងមានបំណងសម្រេចប្រការនេះឲ្យបានជាជំហានៗ ក្នុងពេលឆ្នាំមុខៗ។ យើងនឹងប្រកាន់ខ្ជាប់ចំពោះរឿងនេះ អ្នកអាចជឿលើរឿងនោះបាន។ ខ្ញុំជឿថា បញ្ហានេះនឹងនៅតែស្ថិតនៅលើរបៀបវារៈ ប៉ុន្តែវានឹងមិនមានច្រើនទៀត ដូចនៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top