បរទេស៖CNN ចេញផ្សាយនៅថ្ងៃអង្គារ បានសរសេរថាទោះបី ជាមួយសប្តាហ៍ ក្រោយលទ្ធផលបោះឆ្នោតកន្លងទៅនេះក្រុមហ៊ុនPfizer ទើបតែបានធ្វើឲ្យគ្រប់គ្នា មានការ ភ្ញាក់ផ្អើលតាមរយៈការផ្សព្វផ្សាយព័ត៌មានថាខ្លួនពិតជា បានសម្រេចការងារ ផលិតវ៉ាក់សាំង កូវីដ១៩ជោគជ័យមែនប៉ុន្តែក៏បានអះអាងដែរថាបញ្ហានេះ គឺមិនមានអ្វីពាក់ព័ន្ធ នឹងនយោបាយឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ CNN លោក Albert Bourla បាននិយាយថាគាត់បានទទួលដំណឹងដ៏ល្អនេះកាលកាលពីថ្ងៃអាទិត្យ ដែលមើលទៅ ហាក់ដូចជា មានការគាំទ្រពីក្រោយដោយនយោបាយប៉ុន្តែជាក់ស្តែងពលរដ្ឋអាមេរិក គឺបានសម្រេចចិត្តរួចរាល់ហើយទៅលើម្ចាស់ឆ្នោតរបស់ពួកគេ។
លោក Bourla ក៏បានបញ្ជាក់ដែរថា Pfizer បានធ្វើការព្យាយាម សាកល្បង ជាច្រើនដងមកហើយប៉ុន្តែអំណះអំណាងមិនគ្របគ្រាន់ រហូតដល់ ការសាកល្បងចុងក្រោយ ពោលគឺវាបានទទួលជោគជ័យមុនកាល កំណត់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
