ព័ត៌មានអន្តរជាតិ

មហាយក្សចិន និង GCC គូសបញ្ជាក់ពី កិច្ចសហប្រតិបត្ដិការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថាកិច្ចសហប្រតិបត្តិការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានក្លាយជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការរាតត្បាតរវាងប្រទេសចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់នៅពេលចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចិន – GCC តាមរយៈសន្និសីទវីដេអូ ដោយបន្ថែមថា ការសាកល្បងគ្លីនិកដំណាក់ កាលទី៣ ដំបូងបង្អស់របស់ពិភពលោក ដែលអនុវត្តដោយប្រទេសចិន ជាមួយអេមីរ៉ាតអារ៉ាប់រួម មានការរីកចម្រើនជាលំដាប់ ហើយមានប្រសិទ្ធិភាពជាមួយមនុស្សចំនួន ៤៤០០០ នាក់ ដែលបានចាក់វ៉ាក់សាំង។

លោកបានបន្ដថាប្រទេសចិន យកចិត្តទុកដាក់ខ្ពស់ និងមានឆន្ទៈក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាជន ក្នុងតំបន់សម្រាប់ការចាក់វ៉ាក់សាំង និងចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ការកសាងសហគមន៍ សុខភាពមនុស្សជាមួយបណ្តាប្រទេស GCC ៕

Most Popular

To Top