ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាសា ប្រកាសហើយថា នឹងមិនបន្តការងារ ក្រោមវត្តមាន ប្រធានាធិបតីថ្មីឡើយ

បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានចេញផ្សាយថា មនុស្សកំពូលរបស់ទីភ្នាក់ងារស្រាវជ្រាវអាវកាស អាមេរិកណាសាលោក Bridenstine នឹងមិនបន្តការងាររបស់លោកឡើយ នៅពេលដែលប្រធានាធិបតីថ្មី នឹងចូលមកកាន់តំណែង។

លោក Jim Bridenstine ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន Donald Trump កាល ពីឆ្នាំ២០១៨ហើយបុរសរូបនេះបានបញ្ជាក់ប្រាប់ ទៅកាន់ CNN ហើយថា លោកមិនបន្តការងារឡើយទោះបីជាមានការស្នើសុំពីរដ្ឋាភិបាល អាណត្តិថ្មីក៏ដោយ។

ទាំងក្រុមសហគមន៍សិក្សាពីអាវកាសនិងម្ចាស់ហ៊ុនជាច្រើន របស់ណាសាបាននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិង បាននាំគ្នាបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាល ថ្មីរបស់លោក Biden ផងដើម្បីជម្រុញឲ្យលោក Bridenstine បន្តធ្វើការក្តីប៉ុន្តែបុរសរូបនេះ បានបញ្ជាក់ច្បាស់ហើយថាលោកនឹងទទួលយក ឡើយហើយសង្ឃឹមថា ការចាកចេញនិងអាចផ្តល់ប្រយោជន៍ កាន់តែច្រើនជូនអង្គភាព៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top