ក្រុមបាល់ទាត់ក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជាបានយកឈ្នះលើក្រុមកោះម៉ារីណា ៩-០ ក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship ។
លទ្ធផលឈ្នះយ៉ាងធំធេងនេះ មិនទាន់ធ្វើឱ្យលោក Koji Gyotoku សប្បាយចិត្តខ្លាំងនោះទេ ត្បិតអីលោកបានមើលឃើញចំណុច១ក្រៅពីសប្បាយចិត្តលើលទ្ធផល។ គ្រូជប៉ុនម្នាក់នេះ បាននិយាយថាកូណក្រុមធ្វើមិនសូវបានល្អទេ ជាមួយបច្ចេកទេសលេង។ ពួកគេត្រូវត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ជាមួយថៃ។
លោកថាការប្រកួតនៅពាន AFF ក្នុងប្រទេសវៀតណាម កម្ពុជាបានយកឈ្នះថៃមែន ប៉ុន្តែសម្រាប់ការប្រកួតខាងមុខ ក្រុមមិនអាចរំពឹងខ្ពស់ទេ ព្រោះតាមដែលមើលឃើញប្រកួតជាមួយក្រុមព្រុយណេ គឺថៃមានទម្រង់លេងល្អជាងមុនឆ្ងាយ៕
ប្រភព៖ news.sabay.com.kh