កីឡា

លោក ស សុខា អញ្ជើញចូលរួម សន្និសីទសារព័ត៌មាន ការប្រកួតកីឡាប៉េតង់ ជើងឯកពិភពលោក យុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩នាព្រឹកនេះ

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មាន ស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ការប្រកួតនឹងប្រព្រឹត្តចាប់ ពីថ្ងៃទី១៨ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះមានមិនតិចជាង៤០ប្រទេសចូលរួម ក្នុងនោះមាន២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ(Shooting)យុវនជ និងនារី និងវញ្ញាសាប្រកួត៣នាក់ទល់៣នាក់ យុវនជ និងនារី។

កម្ពុជាបានសម្រេចចិត្តដាល់កីឡាករបុរស២ក្រុម និង នារី២ក្រុមចូលរួមប្រកួត៖សម្រាប់បុរសក្រុមទី១មានកីឡាករឃួន លីហ៊ កីឡាករកុយ សុភក្ត្រា កីឡាករភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ ចំពោះក្រុមទី២មានកីឡាករទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និង កីឡាករហេង ស៊ីណា ។

ចំណែកកីឡាការិនីទាំង២ក្រុមវិញនោះក្រុមទី១មានកីឡាការិនីកែ ឡេងដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ។រីឯ ក្រុមទី២វិញនោះមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា៕ ដោយ៖លី ភីលីព

Most Popular

To Top