កីឡា

Man United ត្រៀមលុយឆក់យក Timo Werner ពី Liverpool ក្នុងខែមករា

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United នៅសប្តាហ៍ចុងក្រោយនេះកាន់តែស្ថិតនៅក្នុងសំពាធខ្លាំងឡើងក្រោយការប្រកួតចាញ់ Burnley ក្នុងលទ្ធផល១ទល់នឹង០ដែលនេះមានន័យថាកំសោយនៅតំបន់ប្រយុទ្ធគឺជារឿងដែលមិនអាចខ្វះបាន។

មានព័ត៌មានចចាមអារ៉ាមជាច្រើនអំពីការព្យាយាមរបស់ក្លឹបបិសាចក្រហម Man United ក្នុងចចារទិញយកខ្សែប្រយុទ្ធសំបូរពិសោធជាច្រើនមកជួយក្លឹបឲ្យបាននៅខែមករានេះក្នុងនោះក៏មានខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig ដែលទើបមានអាយុ២៣ឆ្នាំម្នាក់ផងដែរដែលក៏ជាកីឡាករគោលដៅសំខាន់បំផុតរបស់ Liverpool ផងដែរនោះ។

ប្រភពដដែលបានសរសេរទៀតថាទោះបីជាកីឡាករ Timo Werner ត្រូវបានគេជឿជាក់ថាកំពុងកៀកទៅនឹងការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool ខ្លាំងក្តីប៉ុន្តែគេជឿជាក់ថា Man United នឹងប្រើប្រាស់នាទីចុងក្រោយដើម្បីឆក់យកខ្សែប្រយុទ្ធរូបនេះឲ្យបាននៅក្នុងខែមករានេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top