កីឡា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រៀមនឹងបញ្ជូនកីឡាករ-កីឡាការិនី៧រូបចូលរួម SEA GAMES 2019 នៅហ្វីលីពីន

ភ្នំពេញ៖លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ SEA GAMES 2019 លើកទី៣០នៅប្រទេសហ្វីលីពីននាខែក្រោយនេះសហព័ន្ធនឹងបញ្ជូនកីឡាករ៣រូបនិងកីឡាការិនី៤រូបទៅចូលរួមប្រកួតជាផ្លូវការហើយ ។


លោកបានបន្តថា កីឡាករចំនួន៣រូបរួមមានកីឡាករ ប៊ុន កេន្នី ជាកីឡាករឆ្នើមរបស់កម្ពុជា និងជាកូនខ្មែរកើតនៅប្រទេសបារាំង កីឡាករ ឳ សារិទ្ធ និងកីឡាករ កីឡាករឃ្លាំង ពន្លក ចំពោះកីឡាការិនីទាំ៤រូបគឺកីឡាការិនី កាអង់ដ្រេ ដារ៉ាវី ជាកីឡាការិនីកូនកាត់ខ្មែរ-បារាំង កីឡាការិនី គ្រូលីង ហ្គ្រាស អាន់នេហ្វ៊ី (Kruling Grace Anneefe) ជាកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក កីឡាការិនី ស៊ុម ចិន្ដា និង cកីឡាការិនី ហូ ស្រីនុច ។


កីឡាការិនី កាអង់ដ្រេ ដារ៉ាវី ក្នុងឆ្នាំ២០១៨មានចំណាត់ថ្នាក់ពិភពលោកវិញ្ញាសាឯកត្តជន លេខ៧៧៩ និងចំណាត់ថ្នាក់វិញ្ញាសាវាយគូលេខ៥៨៩ ។ កីឡាការិនីរូបនេះ ធ្លាប់ប្រជែងបានមេដាយសំរិទ្ធពី SEA GAMES ចំពោះកីឡាករប៊ុន កេន្នីវិញក៏ជាកីឡាករឆ្នើមធ្លាប់រកបានមេដាយ សំរិទ្ធពីស៊ីហ្គេមដែរ ។


លោកបានបន្ថែមថា កីឡាករនឹងប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសាវាយគូ និង វិញ្ញាសាវាយគូចម្រុះ បុរស នារី ។ សម្រាប់កីឡាការិនីទាំង៤រូបក៏ប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសា ២នាក់ទល់២នាក់ និង វិញ្ញាសាវាយគូចម្រុះបុរស នារីដែរ។ យើងក៏ហាត់គេក៏ហាត់តែយើងត្រូវតែមានការតាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯងនៅពេលប្រកួត ៕ដោយ៖លី ភីលីព

Most Popular

To Top