ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ទាហានអូស្ត្រាលី ៩នាក់ សម្លាប់ខ្លួនឯង ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដោយសារតែរឿងអាស្រូវឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖ កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ទាហានអូស្ត្រាលី ៩ នាក់បានសម្លាប់ខ្លួន ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ចំពេលមានរឿង អាស្រូវដែលបង្កឡើង ដោយរបាយការណ៍ថ្មីៗនេះ ស្តីពីការសម្លាប់ក្រៅប្រព័ន្ធ ដោយកងទ័ពឥស្សរជនអូស្ត្រាលី នៅអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីសប្តាហ៍មុនកម្លាំង ការពារជាតិអូស្ត្រាលី បានបង្ហាញរបាយការណ៍របស់តុលាការយុត្តិធម៌ អូស្ត្រាលីលោក Paul Brereton ដែលបានផ្តល់អនុសាសន៍ ឱ្យមានការស៊ើបអង្កេត លើទាហាន ១៩ នាក់ចំពោះការស្លាប់ទៅលើជនស៊ីវិល ៣៩ នាក់នៅចន្លោះឆ្នាំ ២០០៥ និង ២០១៦ ។

យោងតាមរបាយការណ៍ គឺថា ការសម្លាប់នេះគឺជាផ្នែកមួយ នៃការផ្តួចផ្តើមគំនិតនៅក្នុង ក្រុមប្រតិបត្តិការពិសេស។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានប្រុសៗ ៨ នាក់ និងស្រី ១ នាក់ដែលមានអាយុពី ២០ ទៅ ៥០ ឆ្នាំបានធ្វើអត្តឃាតខ្លួនឯង ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដែលធ្វើអោយព្រឹត្តិការណ៍នេះ មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រយោធា របស់ប្រទេសអូស្រ្តាលី។

ខណៈដែលពុំមានព័ត៌មានណាមួយទាក់ទង នឹងពលទាហានណាម្នាក់ដែលមានជាប់ទាក់ទង នឹងបទឧក្រិដ្ឋដែលបានចុះក្នុងរបាយការណ៍ ដែលបានរៀបរាប់ខាងលើ អ្នកខ្លះជឿថា ការស៊ើបអង្កេតនិងការធ្វើរបាយ ការណ៍អមដោយប្រព័ន្ធផ្សព្វផ្សាយ អាចមានការទទួលខុសត្រូវមួយផ្នែក ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top