ព្រឹត្តិការណ៍

កូរ៉េខាងជើង ថា របាយការណ៍ស្តីពីអំពើភេរវកម្មចេញដោយសហរដ្ឋអាមេរិក ជាឧសបគ្គក្នុងការបង្កើតឳកាស ចចារគ្នា

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កូរ៉េខាងជើង បានតបតទៅវិញចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយនិយាយថា ការពិពណ៌នារបស់របាយការណ៍របស់កូរ៉េខាងជើងថាជាអ្នកឧបត្ថម្ភដល់ភេរវកម្ម គឺជាឧទាហរណ៍មួយនៃ“ គោលនយោបាយអរិភាព” របស់សហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងតែដំណើរការរលូនទៅមុខ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកានេះ ។


គួររំលឹកថា មន្រ្តីកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នានៅក្នុងខែតុលាជាលើកដំបូងចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានយល់ព្រមកាលពីខែមិថុនា ដើម្បីបើកការចរចានុយក្លេអ៊ែរឡើងវិញ ប៉ុន្តែពួកគេបានបែកបាក់គ្នាដោយប្រេសិតកូរ៉េខាងជើងនិយាយថា សហរដ្ឋអាមេរិក មិនបានបង្ហាញភាពបត់បែននោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top