ការរាគរុស គឺជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ អាការៈបែបនេះ ត្រូវបានសម្គាល់តាមរយៈការឧស្សាហ៍បត់ជើងធំច្រើនដង ព្រមទាំងមានលាមកទន់ខ្លាំង។ ចំពោះស្ថានភាពស្រួចស្រាវគឺកើតឡើងគ្រាន់តែមួយ ទៅពីរថ្ងៃប៉ុណ្ណោះ ហើយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ប៉ុន្តែវាអាចទាក់ទនឹងបញ្ហាមួយចំនួនផ្សេងទៀត។ អាការៈបែបនេះអាចកើតឡើង លើមនុស្សគ្រប់វ័យ ហើយក៏មានប្រភេទមួយចំនួនគឺជាជំងឺឆ្លងដែរ។ មនុស្សជាមធ្យម ប្រហែលជាមានអាការៈរាគស្រួចស្រាវពី ៣ ទៅ ៥ដងក្នុងមួយឆ្នាំ ហើយក៏កម្រកើតយូរដែរ។ ចំពោះក្មេងអាយុក្រោម ៥ឆ្នាំ ធ្លាប់មានការរាគនេះពី ១ ទៅ ៣ដងជារៀងរាល់ឆ្នាំ។
ក្មេង និងទារកទើបកើតដែលមានបញ្ហារាគរុស គួរតែនាំទៅពិគ្រោះជាមួយគ្រូពេទ្យ។
អ្នកដែលមានអាការៈរាគ នៅពេលលាមកចេញលឿនៗពេក មានន័យថាពោះវៀនមិនមានពេលគ្រប់គ្រាន់ ដើម្បីទាញទឹកចេញពីលាមកវិញឡើយ។ ចំពោះមូលហេតុ ដែលធ្វើអោយមនុស្សរាគមានដូចជា៖
មិនរំលាយអាហារបានល្អ៖ ឧទាហរណ៍ មនុស្សមួយចំនួន មិនអាចរំលាយសារធាតុ ឡាក់តូស ដែលជាប្រភេទស្ករក្នុងទឹកដោះគោ ចំណែកអ្នកខ្លះទៀតប្រហែលជាមិនអាចរំលាយ ឬបឺតស្រូបជាតិខ្លាញ ឬកាបូអ៊ីដ្រាតបាន។
មានជំងឺលើពោះវៀន ដូចជាជំងឺរលាកដំបៅពោះវៀនធំ និងជំងឺរលាកពោះវៀន Crohn’s
ការបង្ករោគដោយបាក់តេរី និងវីរ៉ុសដូចជា Salmonella ឬ Rotavirus ដែលវាជាដើមហេតុដ៏ចំបង់បំផុតនៃជំងឺរាគទៅលើកុមារ។
មានព្រូនក្នុងពោះវៀន
ការប្រើថ្នាំដូចជា ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំទាំងឡាយណា ដែលមានជាតិម៉ាញ៉េស្យូម
ការព្យាបាលដោយបាញ់កាំរស្មី និងថ្នាំជំងឺមហារីក
ស្ថិតក្នុងអាការៈមុខងារពោះវៀនបំពេញ មិនធម្មតាដូចជា ជំងឺចង្កោមរោគសញ្ញារលាកពោះវៀន អាចមានសាច់ដុំដែលតែងតែ ធ្វើចលនារុញកាកសំណល់ ក្នុងពោះវៀនធម្មតា អាចទៅជារឹងគាំងជាប់ ដែលធ្វើអោយមានអាការៈរាគរុសបាន។
បើសិនជាអ្នកគិតថា ការប្រើថ្នាំមួយមុខ ដែលអ្នកកំពុងតែធ្វើអោយមានបញ្ហានោះ ចូរមិនត្រូវបញ្ឈប់វាដោយគ្មានការពិគ្រោះ ជាមួយគ្រូពេទ្យឡើយ។
ការរាគរុសមិនមែនតែងតែកើតឡើង ដោយសារតែអ្វីដែលអ្នកបានញ៉ាំ ឬលេបនោះទេ ប៉ុន្តែការស្ត្រេសទៅតាមអារម្មណ៍ ឬការជ្រួលច្របល់ ក៏អាចអោយរឿងនេះ កើតឡើងបានដែរ៕ ប្រភព៖ health