ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងថា ឧស្សាហកម្មគីមីឥន្ធនៈរបស់ប្រទេសនេះ មានសក្តានុពលក្នុងការឆ្លើយតប ទាំងតម្រូវការក្នុងស្រុក និងបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារពិភពលោក។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណិត ស្តីពីការអភិវឌ្ឍឧស្សាហកម្មថា“ ឧស្សាហកម្មគីមីឥន្ធនៈ បានបង្ហាញលទ្ធផលល្អនិងមានទំនុកចិត្ត”។
លោកបានកត់សម្គាល់ថា វិស័យនេះ គឺមានអនាគតជាពិសេសពិចារណាថា អត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃតម្រូវការផលិតផលគីមីឥន្ធនៈមានតិចជាង ៤ ភាគរយ ដែលផ្ទុយស្រឡះពីតម្រូវការប្រេងពិភពលោក ដែលបច្ចុប្បន្នមានត្រឹមមួយភាគរយហើយរំពឹងថា នឹងថយចុះ។
លោកប្រធានាធិបតីបានវាយតម្លៃវិជ្ជមានលើការងារថ្មីៗ នៃឧស្សាហកម្មគីមីឥន្ធនៈថ្មីរបស់ប្រទេសនៅស៊ីបេរី ខាងលិច។ សមត្ថភាពផលិតរបស់រោងចក្រនេះ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ២ លានតោន៕ដោយ ឈូក បូរ៉ា