កីឡា

Jones ស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់ ជួយឲ្យ Liverpool យកឈ្នះ Ajax

កីឡាករខ្សែប្រយុទ្ធវ័យក្មេង Curtis Jones គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់តែ១គត់នៅតង់ទី២ជួយឲ្យ Liverpool យកឈ្នះក្រុមខ្លាំង Ajax និងបន្ត
តំណែងកំពូលតារាងនៅក្នុងពូល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងការប្រកួតកាលពីយប់មិញនេះផងដែរគឺថា ដោយសារតែរបួសអ្នកចាំទីជម្រើសទី១ Alissonលោក Klopp គ្រូបង្វឹកបែរជាបានជ្រើស
យកអ្នកចាំទីវ័យក្មេង Kelleher ដើម្បីឲ្យអាចបង្ហាញខ្លួនដំបូង ឲ្យក្លឹបជំនួសអ្នកចាំទីជម្រើសទី២កីឡាករ Adrian វិញ។

គួរឲ្យដឹងដែរថា Jones បានក្លាយទៅជាកីឡាករស៊ុតបញ្ចូលទី វ័យក្មេងបំផុតទី៣នៅ Champion League ក្នុងប្រវត្តិសាស្ត្រក្លឹបបន្ទាប់ ក្នុងវ័យ១៩ឆ្នាំនិង៣០៦ថ្ងៃបន្ទាប់
ពីកីឡាករ David N’Gog និងកីឡាករ Alexander Arnold៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top