ព័ត៌មានអន្តរជាតិ

OPEC និងរុស្សី ព្រមព្រៀងគ្នា ក្នុងការបង្កើនទំហំបូមប្រេងទៀតចាប់ពី ខែក្រោយទៅ

បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរុស្ស៊ីនិងប្រទេសផលិតប្រេងផ្សេងទៀត បានឈានទៅដល់យល់ព្រមគ្នាមួយក្នុងការ ចាប់ផ្តើមបង្កើនទិន្នផលបូមប្រេង នៅខែក្រោយទោះបីជាការរីករាលដាល នៃជំងឺឆ្លងវីរុសនេះនៅតែបន្តកើនឡើងផ្ទុយពីតម្រូវការក្តី។

អង្គការប្រទេសនាំចេញប្រេងឬហៅកាត់ថា  OPEC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាការទប់ស្កាត់ផលិតកម្មដែលមានស្រាប់ នឹងត្រូវបានបន្ធូរបន្ថយបន្តិចចាប់ពីថ្ងៃទី ១ ខែមករាដោយសមាជិកនៃសម្ព័ន្ធភាព OPEC + ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ OPEC បាននិយាយទៀតថា ចាប់ផ្តើមនៅខែមករាឆ្នាំ ២០២១ ប្រទេសដែលចូលរួមជាមួយនឹងOPEC +បាន

សម្រេចចិត្តធ្វើការកែសម្រួលផលិតកម្មដោយស្ម័គ្រចិត្តបន្ថែម ប្រមាណជា ០,៥ លានបារ៉ែលក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top