បរទេស៖ The MailOnline នៅថ្ងៃនេះបានសរសេរថាលោកអភិបាលក្រុង Liverpool ត្រូវបានគេចាប់ខ្លួនក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធ ទៅនឹងករណីសូកប៉ាន់មួយ។
លោក Joe Anderson វ័យ៦២ឆ្នាំត្រូវបានចាប់និងនាំខ្លួនដោយក្រុមប៉ូលីស ក្នុងក្រុងព្រមជាមួយនឹងគូកនចំនួន៤នាក់ផ្សេងទៀតដែលវាគឺជា ផ្នែកមួយនៃកិច្ចស៊ើបអង្កេតទៅលើករណីសូកប៉ាន់ក្នុងការសាងសង់ និងអភិវឌ្ឍគម្រោងមួយនៅក្នុងទីក្រុង។
គួរឲ្យដឹងដែរថាកាលពីខែតុលាកន្លងមកលោក Anderson បានធ្វើឲ្យកើតមាននូវភាពលេចធ្លោ យ៉ាងខ្លាំងបន្ទាប់ពីលោកបានរិះគន់យ៉ាងចាស់ដៃ ទៅលើប្រព័ន្ធបិទទ្វារបស់រដ្ឋាភិបាលជាពិសេសការផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុតិចតួចដល់អាជីវកម្មនៅភាគខាងជើង ដែលប្រឈមមុខនឹងការដួលរលំក្រោមការរឹតត្បិតបំផុត៕
ប្រែសម្រួល៖ស៊ុនលី