ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍២៨ វិច្ឆិកានេះ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជារបស់សហព័ន្ធកីឡាជាតិជិត៤០ត្រូវផ្អាកហ្វឹកហាត់ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន រងចាំការបើកដំណើរការឡើងវិញក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បន្ទាប់គ្រប់គ្រង់អ្នកមានឆ្លងមេរោគ COVID-19។
លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ថា បន្ទាប់ពីយើងបានស្តារឡើងវិញក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិក ជាបណ្តោះអាសន្ន នៃការឆ្លងមេរោគ COVID-19 ថ្ងៃទី៣ វិច្ឆិកានោះ ប៉ុន្តែការផ្អាកលើកទី២ប្រសិនមានរយៈពេលខ្ចី មិនប៉ះពាល់ដល់ហ្វឹកហាត់សម្រាប់កីឡាករ-កីឡាការិនីឡើយ។
លោកបានបន្តថា យើងនៅបន្តហ្វឹកហាត់ស្ថិតក្រោមការការពារ និងប្រុងប្រយ័ត្នខ្ពស់ដដែលសម្រាប់កីឡាហែលទឹកត្រូវការឲ្យអត្តពលិកហាត់ក្នុងទឹកជាងលើគោក ដូច្នេះហាត់តាមផ្ទះសកម្មភាព តាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូ ដើម្បីរក្សាកម្លាំងពួកគាត់ឲ្យប្រសើរ ជាជាងហាត់តាមផ្ទះ។
លោកអគ្គបានបន្ថែមទៀតថា នាឆ្នាំ២០២១ ជាឆ្នាំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021នៅប្រទេសវៀតណាម គ្រប់សហព័ន្ធកីឡាជាតិដែលមានឈ្មោះទៅចូលរួមការប្រកួតនោះ កំពុងខិតខំប្រឹងប្រែងជំរុញហ្វឹកហាត់កីឡាករ-កីឡាការិនីដើម្បីដណ្តើមមេដាយប្រទេសជាតិ ប្រសិនមានរយៈពេលវែងដូចលើកទី១ប៉ះពាល់ខ្លាំងបំផុតវិស័យកីឡាកម្ពុជា៕ដោយ៖លី ភីលីព