កីឡាករឆ្នើមវ័យក្មេង Eduardo Camavinga នៅពេលចុងក្រោយនេះ បានប្រាប់ទៅកាន់ភ្នាក់ងារថ្មី របស់ខ្លួនថា ពិតជាចង់ចាកចេញពីក្លឹប Rennes ពិតមែននៅចុងបញ្ចប់ រដូវកាលលីគ
បារាំងឆ្នាំនេះ ។
កីឡាករវ័យទើបតែ១៨ឆ្នាំ ឆ្នើមរូបនេះត្រូវបានគេជឿជាក់ថា មានទំនាក៉ទំនងខ្លាំងមែនទែន ជាមួយនឹងក្លឹបយក្ស អេស្បាញ Real Madrid ខណៈដែលកុងត្រា ចាស់របស់គាត់ នៅពេលនេះគឺនៅសល់តែរយៈពេល ១៨ខែប៉ុណ្ណោះ ។
គួរឲ្យដឹងដែរថាថ្មីៗនេះ Camavinga បានសម្រេចចិត្តប្តូរភ្នាក់ងារកីឡាករ ទៅប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន Stellar Group ជំនួសវិញហើយបានបញ្ជាក់យ់ាងច្បាស់ ឲ្យគ្រប៉គ្នាដឹងថា គាត់ចង់ចាកចេញ៕
ប្រែសម្រួល៖ស៊ុនលី