សុខភាព និង ផ្លូវភេទ

បញ្ហា​នៃ​ជីវិត​ផ្លូវភេទ និង ជំងឺ​ធ្លាក់​ទឹកចិត្ត

ប្រសិនបើ​អ្នក ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា អ្នក​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង កើត​មាន​រួម​ជាមួយ​ផង ដែរ​នូវ បញ្ហា​នៃ​ជីវិត​ផ្លូវភេទ នោះ​អ្នក​មិនមែន​កំពុងតែ​ប្រឈម​នឹង វា​តែម្នាក់ឯង​នោះទេ​។ បញ្ហា​នៃ​ការ រួមភេទ​មានដូចជា លិង្គ​ងាប់ ឬ អសម្ថភាព ក្នុង​ការបញ្ចេញ​ទឹកកាម គឺថា​ជារឿយៗ​បញ្ហា​ទាំងនេះ គឺ​តែង តែ​កើតមាន​រួមជាមួយ​នឹង ជំងឺ​នៃ​ការធ្លាក់​ទឹកចិត្ត​។ តែ​ជា​ដំណឹង​ល្អ នោះ​គឺថា វេជ្ជបណ្ឌិត​គឺ​អាច​ធ្វើការ ព្យាបាល​នូវ​រាល់​បញ្ហា​នៃ​ផ្លូវភេទ ដែល​កើតមាន​ព្រម​គ្នា​ជាមួយនឹង ជំងឺ​ធ្លាក់​ទឹកចិត្ត​ទាំងនេះ​បាន​។​


​តើ​បញ្ហា​ផ្លូវភេទ និង ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​ទំនាក់ទំនង​គ្នា បាន​យ៉ាងដូចម្តេច​ខ្លះ ?


     ខួរក្បាល គឺ​មាន​រំញោច​ជាខ្លាំង ទៅលើ​ចំណង់​នៃ​ការ​រួមភេទ​។ តម្រូវការ​នៃ​ការ​រួមភេទ គឺ​ចាប់ផ្តើម កើតមាន​នៅ​ក្នុង​ខួរក្បាល ហើយ​វា​បាន​ធ្វើ​ដំណើរ​ចុះ​មក​ផ្នែក​ខាងក្រោម​។ នេះ​ដោយសារ​តែ សារ​ជាតិគីមី ជាពិសេស​ម្យ៉ាង ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា អ្នកចម្លង​នូវ​ប្រព័ន្ធ​ប្រសាទ​។ សារធាតុ​គីមី​ទាំងអស់នេះ គឺ បាន​បង្កើន​ដល់ ទំនាក់ទំនង​រវាង កោសិកា​ខួរក្បាល និង ជម្រុញអោយមាន ចរន្តឈាមរ​ត់​ជា​ខ្លាំង​ទៅ កាន់​សិរីរៈ នៃ​ផ្លូវភេទ​។ បញ្ហា​នោះ​គឺថា ប្រសិនបើ​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត និង អារម្មណ៍​នៃ​ភាពមិន ប្រក្រតី​ផ្សេងៗ​ទៀត នោះ​សារ​ជាតិគីមី​នៅ​ក្នុង​ខួរក្បាល​ទាំងនេះ គឹ​នឹងមាន​អតុល្យភាព ។​
      មាន​បុរស និង ស្ត្រី​ជា​ច្រើន​ដែល​កើតមាន​នូវ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​បាន​ប្រាប់ថា ពួកគេ​មាន​នូវ​ចំណង់ ផ្លូវភេទ​ធ្លាក់ចុះ ឬ ក៏​មិន​មាន​តែ​ម្តង​។ ហើយ​បញ្ហា​ទាំងនេះ គឺ​បាន​ដាក់​សម្ពាធ​ដល់ ទំនាក់ទំនង​ស្និទ្ធស្នាល របស់​ដៃគូ​ស្នេហា របស់​ពួកគេ​។​


​តើ​ឱសថ​សម្រាប់​ព្យាបាល​ជំងឺផ្លូវចិត្ត អាច​បណ្តាលអោយ​អ្នក​មាន​បញ្ហា ផ្នែក​សម្ថ​ភាព​ផ្លូវភេទ​ដែរឬទេ​?


      ជា​អត្ថប្រយោជន៍ របស់​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត គឺ​វា​អាច​ជួយ​ជម្រុញ​ធ្វើអោយ​អារម្មណ៍​របស់​បុគ្គល​ម្នាក់ មាន ភាពល្អប្រសើរ​ឡើ​វិញ ឬ មាន​អារម្មណ៍ ក្នុង​ការផ្តល់​តម្លៃ​អោយ​ខ្លួនឯង ប៉ុន្តែ​ប្រភេទ​ខ្លះ​នៃ​ថ្នាំ​ប្រភេទ នេះ ឧទាហរណ៍​ដូចជា ពពួក selective serotonin reuptake inhibitors គឺ​អាច​ផ្តល់​នូវ ផល​រំខាន​មួយចំនួន ។ ហើយ​ផល​រំខាន​ទាំងនោះ គឺ​អាច​ផ្តល់​ជា​លទ្ធផល គឺ​ធ្វើអោយ​អ្នក​មាន​បញ្ហា ផ្នែក​សម្ថ​ភាព​ផ្លូវភេទ​។​
      ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺផ្លូវចិត្ត គឺ​ជួយ​ជម្រុញ​អោយ​អារម្មណ៍​របស់​អ្នក ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត មាន​ភាព​ខ្ពស់​ឡើងវិញ ដោយ​វា​ធ្វើ​ការភ្ញោ​ច​ទៅលើ តុល្យភាព​នៃ​សមាសធាតុ​គីមី នៅ​ក្នុង​ខួរក្បាល​។ ប៉ុន្តែ សមាសធាតុ​គីមី​ដូចគ្នា​ទាំងនេះ គឺ​ត្រូវបាន​ចូលរួម​ផង​ដែរ ទៅ​ក្នុង​ការឆ្លើយតបរ​បស់ ផ្លូវភេទ​។ ថ្នាំ ព្យាបាល​ជំងឺផ្លូវចិត្ត ក៏​បាន​ធ្វើ​ការផ្លាស់ប្តូរ​ផងដែរ​នូវ តុល្យភាព​របស់​វា ជារឿយៗ​គឺ​អាច​បណ្តាលអោយ មាន ការ​មិន​ដំណើរការ​ផ្នែក​ចំណង់​ផ្លូវភេទ​។ ផល​រំខាន​នៃ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត​នេះ នឹង​មាន​កើនឡើង នៅពេលដែល កម្រិត​ដូស​នៃ​ថ្នាំ​នេះ ត្រូវបាន​ធ្វើ​ការបង្កើន​ផងដែរ ។​

​តើ​បញ្ហា​ផ្លូវភេទ​ប្រភេទ​ណាខ្លះ ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺផ្លូវចិត្ត​?


     បញ្ហា​ផ្លូវភេទ ដែល​កើតមាន​ជាមួយ​នឹង​ការប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺផ្លូវចិត្ត រួមមាន​ដូចជា​៖
•​    ​មិន​មាន​សម្ថ​ភាព ក្នុងការ​រួមភេទ ឬ មិន​មាន​ភាព​រីករាយ​ជាមួយនឹង​វា​។​
•​    ​លិង្គ​ងាប់ ចំពោះ​បុរស​។​
•​    ​ចំណង់​ផ្លូវភេទ ត្រូវ​បាន​ធ្លាក់ចុះ​។​
•​    ​មិន​មាន​សម្ថ​ភាព ក្នុង​សម្រេច​កាម​បាន​។​


​តើ​បញ្ហា​ផ្លូវភេទ ដែល​កើតមាន​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ អាច​ធ្វើការ​ព្យាបាល​បាន ដោយ​វិធី​ណា ?


      មាន​វិធី​ជាច្រើន​ដែល​យើង​អាច​ប្រើ​បាន ក្នុង​ការគ្រប់គ្រង​នូវ ផល​រំខាន​នៃ​ឱសថ​សម្រាប់​ព្យាបាល ជំងឺ​ផ្លូវចិត្ត ចំពោះ​បញ្ហា​ផ្លូវភេទ ដោយ​មិន​ចាំបាច់ ទាក់ទង​នឹង​ព្យាបាល​។ ឧទាហរណ៍ ប្រភេទ​ថ្នាំ​ប្រឆាំង នឹង​ជំងឺផ្លូវចិត្ត​ប្រភេទ​ថ្មី គឺ​បាន​មាន​ដំណើរការ​ផ្សេងគ្នា ដែល​ពួក​វា​អាច​នឹង​មិន​មាន​ផល​ប៉ះពាល់​ទៅលើ មុខងារ​ផ្លូវភេទ​របស់​អ្នក​។ ដូច្នេះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​ការផ្លាស់ប្តូរ​នូវ ប្រភេទ​ថ្នាំ​ផ្សេង​ទៀត​សម្រាប់​អ្នក គឺ ជា​ប្រភេទ​ដែល​អាច​នឹង​មិន​សូវ​មាន ឥទ្ធិពល​ទៅលើ សម្ថ​ភាព​ក្នុងការ​រួមដំណេក​របស់អ្នក​។ ដើម្បី​ទទួល បាន​នូវ​ជំនួយ  អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ ។​
     ប្រសិន​បើ​ពួកគេ មិន​បានដឹងថា​អ្នក​មាន​បញ្ហា​ជាមួយនឹង​សម្ថ​ភាព​នៃ​ការ​រួមភេទ នោះ​គ្រូពេទ្យ​នឹង មិន​អាច​ជួយ​អ្វី​អ្នក បាន​នោះ​ទេ​។ អ្នក​ត្រូវ​ហ៊ាន​និយាយ​ដោយ​ចំហ ជាមួយនឹង​គ្រូពេទ្យ និង ដៃគូ​របស់​អ្នក ។ បន្ទាប់មក ធ្វើការ​សាកសួរ​គ្រូពេទ្យ​ថា តើ​អ្វី​ដែល​អាច​ជួយ​ដោះស្រាយ នូវ​ស្ថានភាព​របស់​អ្នក​បាន ។​
    នៅពេល​ដែល​អ្នកជំងឺ​បានដឹងថា បញ្ហា​ផ្នែក​ផ្លូវភេទ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង ការប្រើប្រាស់​ថ្នាំ អាច​ត្រូវបាន​ធ្វើការ​ព្យាបាល​បាន គឺមាន​មនុស្ស​ជាច្រើន​បាន​សម្រចចិត្ត​បន្តធ្វើការ​ប្រើប្រាស់ នូវ​ប្រភេទ ថ្នាំ​ព្យាបាល​ជំងឺផ្លូវចិត្ត​ទាំងអស់នេះ​ទៀត ៕ប្រភព៖health

Most Popular

To Top