លោក Ole Gunnar Solskjaer មានជំនឿចិត្តថាកូនក្រុម Manchester United របស់លោក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ English Premier League ។
លោក Solskjaer នឹងត្រូវដឹកនាំក្រុមតទល់ជាមួយក្រុម Manchester City នៅរាត្រីនេះ បន្ទាប់ពីពួកគេបានធ្លាក់ ចេញពីពានរង្វាន់ UEFA Champions League ។ ជាមួយទម្រង់លេងម្ដងឡើងម្ដងចុះនេះ លោក Solskjaer នៅតែមានទំនុកចិត្តថា កូនក្រុមរបស់លោក នឹងធ្វើបានល្អឡើងវិញ សម្រាប់ការប្រកួតក្នុងលីគ ហើយក៏អាចនឹងឈ្នះពានបានថែមទៀតផង។
អ្នកចាត់ការខាងលើ បាននិយាយបែបនេះថា៖ “ខ្ញុំតែងតែជឿជាក់តាំងពីដើម រដូវកាលនេះមក ។ ក្រុមនេះបានពង្រឹងសមត្ថភាព ពីមួយប្រកួតទៅមួយប្រកួត ។ ហើយវាបានបង្ហាញថាយើងអាចប្រជែងយកពានរង្វាន់បាន ។ ប្រសិនបើយើងអាចឈ្នះ គ្រប់ការប្រកួត នោះយើងនឹងឈ្នះពានបាន”៕ sabay
