កីឡា

AC Milan រកបានតែ១គ្រាប់គត់ ដើម្បីឡើងទៅកំពូលតារាង គ្រុប H ព្រឹត្តិការណ៍ Europa League

ក្រុមខ្លាំងអ៊ីតាលី AC Milan អាចឡើងទៅកាន់តំណែង កំពូលគ្រុប H បានហើយក្រោយយក ជ័យជំនះលើក្រុម Sparta Prague តែ១គ្រាប់
ប៉ុណ្ណោះកាលពីប្រកួតយប់មិញ ។

១គ្រាប់ដែលស៊ុតបញ្ចូលទី ដោយកីឡាករ Jens Petter Hauge តាំងតែពីតង់ទី១ បានជួយឲ្យ AC Milan រកបាន៣ពិន្ទុងាយៗហើយក្នុងពេលដែល
ក្លឹបនេះត្រូវបានគេមើលឃើញថា បានដាក់កីឡាករដែលមានអាយុក្រោម២០ឆ្នាំ ដល់ទៅ៤នាក់ជាលើកដំបូង។

កីឡាករ Hauge រកបាន១គ្រាប់ជាបាល់ដ៏អស្ចារ្យមួយ ក្រោយញាក់ដាច់កីឡាករ Tomas Wiesner ហើយក៏ស៊ុតបញ្ចូលទីគ្រាប់តែមួយគត់នេះតាំងតែពីនាទី
ទី២៣បញ្ចប់លទ្ធផល AC Milan ១ ចំណែកឯ Sparta ០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top